ព័ត៌មានទាន់ហេតុការណ៍៖

បើគ្មានការវិវឌ្ឍទេនោះ វិស័យកសិកម្មមិនអាចចិញ្ចឹមមនុស្សលើពិភពលោកបានឡើយ

ចែករំលែក៖

កសិកម្មជាវិស័យដ៏សំខាន់ក្នុងការចិញ្ចឹម ពលរដ្ឋនៅជុំវិញពិភពលោក ហើយពល រដ្ឋជាច្រើនត្រូវការស្បៀងអាហាបរិភោជាចំាបាច់មិនអាចខ្វះបាន។ នៅពេលដែល ទិន្នផលកសិកម្មទទួលរងផលប៉ះពាល់យ៉ាង ខ្លាំងដោយគ្រោះធម្មជាតិរាំងស្ងួតនិងខ្យល់ព្យុះទឹកជំនន់គឺជាការប្រឈមមុខរបស់មនុស្ស ជាតិហើយ។

ទាំងនោះហើយបានជាអង្គការស្បៀងអាហាកសិកម្មពិភពលោកបានអំពាវនាវ ឲ្យមានការកែទម្រង់ប្រព័ន្ធកសិកម្មជាទ្រង់ទ្រាយធំស៊ីជម្រៅ ទើបមានទិន្នផលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមមនុស្ស។

អង្គការស្បៀង អាហារនិងកសិកម្ម បានអំពាវនាវឱ្យពិភពលោកនាំគ្នាដាំដុះដំណាំដោយប្រើជីគីមីឲ្យបានត្រឹមត្រូវ និងចេះរក្សាដីឱ្យមានជីជាតិ។ គេចាំបាច់ត្រូវតែធ្វើកសិកម្មចម្រុះធ្វើពិធីកម្មដើម្បីបានផលច្រើនងាយទប់ទល់នឹងគ្រោះភ័យ ដូចជាត្រូវដាំដុះផង ចិញ្ចឹមសត្វ ផង ដាំដើមឈើ ឬត្រូវរករបរមួយបន្ថែម ទៀត។

ប៉ុន្តែអង្គការសោកស្តាយអាណិតក្រុមកសិករតូចតាចប្រមាណ៤៧៥លានគ្រួសារនៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍ ដែលរងគ្រោះខ្លាំង ព្រោះអាចជ្រៀតចូល ទីផ្សាររកកម្ចីប្រាក់បានទទួលព័ត៌មានកសិកម្មអាកាសធាតុបានតិចតួចបំផុត។

ដើម្បីជួយក្រុមកសិករតូចតាចនៅ អាមេរិកឡាទីន អាហ្វ្រិកកណ្តាល អាស៊ី ខាងត្បូង អាស៊ីអាគ្នេយ៍ គេត្រូវថវិកាប្រមាណ ២១០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ការសិក្សារបស់ប្រទេសអ៊ូហ្កង់ដា បង្ហាញ ថា អសកម្មភាពក្នុងវិស័យកសិកម្មប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យខាត បង់ថវិកាពី២២ទៅ៣៨ពាន់លានដុល្លារពីឆ្នាំ២០១០ដល់២០៥០ទល់នឹងការជួយកសិករអស់៦៤៤លានដុល្លារក្នុងមួយឆ្នាំរហូត ដល់ឆ្នាំ២០២៥ សម្រាប់យកទៅសាងសង់ ទំនប់ប្រឡាយ ផ្តល់ប្រាក់កម្ចី ផ្តល់ពូជសត្វ ផ្តល់ការដាំដុះចម្រុះ ៕ ម៉ែវ សាធី

m30-10-15-m-700x400


ចែករំលែក៖