ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ និងដឹកនាំកម្លាំងដោយលោក ម៉ន វុធី អធិការរង បានចុះបង្ក្រាប់ឃាត់ជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនចំនួន១៥កញ្ចប់ កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅបន្ទប់ជួលមួយកន្លែងលេខ៣២ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១ ឈ្មោះម៉ៅង សាម៉េត ភេទប្រុសអាយុ១៧ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ ទី២ឈ្មោះ ជាសំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបមិនពិតប្រកដ ស្នាក់នៅភូមិដំបូកខ្ពស់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ដកហូតថ្នាំញៀនក្រាមថ្លាចំនួន១កញ្ចប់ធំល្មម និង១៤កញ្ចប់តូច រួមទាំងសំភារះប្រើប្រាស់មួយចំនួនទៀត។
សមត្ថកិច្ចបានអោយដឹងថានៅមុនឈាន់ទៅដល់ការឃាត់ខ្លួន ប្រជាពលរដ្ឋបានរាយការណ៍ថា មានជនសង្ស័យសម្ងំប្រើប្រាស់និងជូញដូគ្រឿងញៀនទើបលោក យឹមសារ៉ាន់ អធិការនគរបាលខណ្ឌបញ្ជាកម្លាំងក្រោមឱវាទ ដោយដឹកនាំកម្លាំងពីលោក ម៉ន វធី អធិការង ចុះធ្វើការស្រាវជ្រាវ រហូតឃានទៅដល់ការចុះចែកឆេបន្ទប់ជួលលេខ៣២ រកឃើញថ្នាំញៀនចំនួន១កញ្ចប់ធំ ល្មម និង១៤កញ្ចប់តូច រួមទាំងសំភារះសំរាប់ប្រើប្រាស់មួយចំនួនទើបឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួនៅអធិការនគរបាកខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត ៕ សុខាសែនជ័យ