ព័ត៌មានទាន់ហេតុការណ៍៖

មានពីរករណីកុមារក្បាលតូចនៅក្នុងប្រទេសវៀតណាមសង្ស័យឆ្លងវីរុសហ្ស៊ីកា

ចែករំលែក៖

កាលពីថ្ងៃទី១៩ ខែតុលា មន្ទីរសុខា ភិបាលខេត្តដាក់ឡាក់ បានបើកការត្រួត ពិនិត្យដល់កុមារពីររូបដែលមានក្បាលតូច ម្នាក់អាយុ៧ឆ្នាំនិងម្នាក់៤ឆ្នាំ។ ក្រោយ ពេលកើតមកគ្រូពេទ្យបានមើលឃើញថា ក្បាលរបស់ទារកតូចជាងទារកធម្មតា។

ឪពុករបស់កុមារឈ្មោះ Giang A N. បានបញ្ជាក់ថា ប្រពន្ធរបស់លោកបានកើត កូនពីរនាក់ ហើយអ្នកទាំងពីរមានការធំលូត លាស់ធម្មតា។ ក្នុងពេលដែលមានផ្ទៃពោះប្រពន្ធរបស់គាត់ធ្លាប់មានជំងឺផ្តាសាយ ប៉ុន្តែមិនបានទៅមន្ទីរពេទ្យពិនិត្យឡើយដោយផឹកថ្នាំធម្មតាមិនបានពិនិត្យឈាមឡើយ។

វេជ្ជបណ្ឌិត Pham Van Lao ប្រធាន មជ្ឈមណ្ឌលសុខាភិបាលខេត្តដាក់ឡាក់បាន ឲ្យដឹងថា មានករណីកុមារពីររូបក្បាលតូចត្រូវបានប្រទះឃើញកាលពីមុនដែរ ហើយនៅពេលនោះក៏បានធ្វើការត្រួតពិនិត្យ។ ប៉ុន្តែដោយសារតែពេលនោះមិនទាន់មានឧបករណ៍ទំនើបទើបមិនអាចរកឃើញពី មូលហេតុ។

នៅពេលនោះគ្រូពេទ្យក៏បាន តាមដាន តែមិនមានការសន្និដ្ឋានថា ជាជំងឺ ហ្ស៊ីកាឡើយ ដោយសារតែហ្ស៊ីកាទើបតែ ចូលដល់ប្រទេសវៀតណាមនៅចុងឆ្នាំ ២០១៥។
ក្នុងពេលជាមួយគ្នានោះដែរ ទីក្រុង ហូជីមិញបានចាត់វិធានការប្រយុទ្ធប្រឆាង នឹងវីរុសហ្ស៊ីការក្រោយពេលដែលមាន ករណីខាងលើកើតឡើង។ នៅពេលនេះ ទីក្រុងហូជីមិញក៏មានករណីឆ្លងវីរុសហ្ស៊ីកាស្ថិតនៅខណ្ឌទី២ផងដែរ។

យុទ្ធនាការប្រយុទ្ធប្រឆាំងវីរុសហ្ស៊ីកា ផ្តោតទៅលើការកម្ចាត់ទីតាំងដែលអាច បង្កឲ្យកើតមូស។ មន្ទីរសុខាភិបាលបានសហការជាមួយមន្ត្រីក្នុងតំបន់ដើម្បីចាត់ វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
ក្តីព្រួយបារម្ភពីការឆ្លងវីរុសហ្ស៊ីកានេះកាន់តែខ្លាំងឡើងក្នុងពេលដែលវៀតណាម កំពុងប្រឈមនឹងខ្យលព្យុះភ្លៀងធ្លាក់ខ្លាំង។
ក្រៅពីវៀតណាមប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានកំពុងប្រឈមនឹងការឆ្លងរាលដាលនៃវីរុសហ្ស៊ីកាក្រោយពេលដែលជំងឺនេះបានឆ្លងចូលប្រទេសជាច្រើនក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី ថៃជាដើម។

កន្លងមកក្រសួងសុខាភិបាលថៃបានឲ្យ ដឹងថា ចាប់តាំងពីខែមករាមកទល់ពេល នេះវីរុសហ្ស៊ីកា (Zika) នៅក្នុងប្រទេសបាន កើនឡើងដល់២០០ ករណីក្លាយជាប្រទេស ដែលមានអ្នកឆ្លងច្រើនជាងគេបង្អស់នៅ ក្នុងតំបន់អាស៊ី។ សារព័ត៌មានសិង្ហបុរី Channel News Asia បានឲ្យដឹងថា ជា លើកដំបូង ហើយដែលក្រសួងសុខាភិបាល ថៃបញ្ជាក់ពីតួលេខករណីជំងឺហ្ស៊ីកានៅក្នុង ឆ្នាំនេះ។
សេចក្ដីប្រកាសនេះធ្វើឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីក្រុមអ្នកជំនាញក្រសួង សុខាភិបាលអំពាវនាវឲ្យប្រជាជនថៃត្រូវបានរាយការណ៍ពីការគំរាមកំហែងរបស់ ជំងឺហ្ស៊ីកាទៅកាន់សាធារណជនបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសថា ជំងឺ ហ្ស៊ីកាឆ្លងពីមូសខ្លាដែលសម្បូរទៅដោយមេរោគ។

កន្លងមកថ្មីៗក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ពួកគេបានរកឃើញ ករណីផ្ទុះឡើងជំងឺហ្ស៊ីកាថ្មីមួយនៅលើស្រ្តីមានផ្ទៃពោះម្នាក់ដែលរស់នៅទីក្រុង Johor Baru ដែលមានព្រំដែនជាប់នឹងប្រទេស សិង្ហបុរី។ អ្នកជំងឺគឺជាស្រ្តីអាយុ២៧ឆ្នាំ ហើយមានផ្ទៃពោះប្រហែល៣ទៅ៤ខែ ហើយ។ នាងចាប់ផ្តើមមានរោគសញ្ញា កន្ទួល និងគ្រុនក្តៅកាលពីថ្ងៃទី២ ខែ កញ្ញា។

នេះបើតាមរដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ីគឺលោកស្រី S.Subramaniam បានលើកឡើងនៅក្នុងសនិ្នសីទសារព័ត៌មានហើយការធ្វើតេស្តរកវីរុសហ្ស៊ីកាបានបញ្ជាក់ ថា វិជ្ជមានកាលពីថ្ងៃអង្គារ៕
ម៉ែវ សាធី

 

zika_zwra


ចែករំលែក៖