ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលអំពាវនាវអ្នកលក់ដូរត្រូវគិតពីផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់

ចែករំលែក៖

ខេត្តកណ្តាល: ដើម្បីការពារដល់ សុខភាពប្រជាពលរដ្ឋទូរទាំងប្រទេស លោកម៉ក់ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានធ្វើការអំពាវនាវដល់អ្នកលក់ដូរភេសជ្ជៈ និងម្ហូបអាហារ ទូទៅត្រូវគិតពីបញ្ហាសុខភាពអ្នកបរិភោគជាចម្បង ព្រោះ ម្ហូបអាហារដែលមានសារធាតុគីមីនិងហួសកាលបរិច្ឆេតធ្វើអោយប៉ះពាល់ធង់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ។

សារអំពាវនាវនេះបានធ្វើ ឡើងនៅគ្រាដែលលោកប្រធានអគ្គនាយកដ្ឋានកាំកុងត្រូលអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្តីអំពីសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់នៅក្នុងវិទ្យាល័យជ័យវរ្ម័នទី៧ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។ ក្នុងពិធីនេះដែរ មានការចូលពីលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងស្រុកសរុបជាង១០០០នាក់ ។

លោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើបទបង្ហាញពីផល ប៉ះពាល់មកលើសុខភាពអ្នកប្រើប្រាស់មានខ្លឹមសារដូច្នេះថា បញ្ហាសុខភាពជាកត្តា សំខាន់ដែលត្រូវយកចិត្តទុកដាក់ ដោយឡែកអគ្គនាយក ដ្ឋានកាំកុងត្រូលបាននិងកំពុងរឹតបណ្តឹងនិងពង្រឹងលើមុខជំនាញរបស់ខ្លួនពាក់ព័ន្ធចំណីអាហារ និងការនាំចូលផលិត ផលម្ហូប អាហារពីបរទេសក្នុង គោលដៅរួមការពារសុខភាពរបស់ប្រជាពលរដ្ឋ ។

កន្លងមក មានឈ្មួញមួយចំនួននាំចូលម្ហូបអាហារពីក្រៅប្រទេលមិនបានវិចខ្ចប់ត្រឹមត្រូវនោះឡើយនិងមានដាក់សារធាតុគីមីប្រភេទ បូរ៉ាក់ ហ្វកម៉ូលីន ដើម្បីរក្សាគុណភាពចំណីអាហារ ដែលសារធាតុគីមីប្រភេទនេះធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។

លោកអគ្គនាយកបាន បន្ត ថា ផ្តើមចេញពីគំនិតទុច្ចរឹត របស់ឈ្មួញប្រើប្រាស់សារធាតុគីមីនៅក្នុងម្ហូបអាហារនេះ អគ្គនាយកដ្ឋានកាំកុងត្រូលបានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរឹងនៅតាមព្រំដែននិងនៅតាមផ្សារនានាទូទាំងប្រទេស មានអាជីវកមួយចំនួនខឹងសម្បារត្រគោះបោះបោក ពេលសមត្ថកិច្ចកាំកុងត្រូវចាប់យកទំនិញហួសកាលបរិច្ឆេតនិងទំនិញខូចគុណភាព ប៉ុន្តែសមត្ថកិច្ចរបស់លោកបានធ្វើការព្យាយាមពន្យល់អោយបងប្អូនអាជីវករបានយល់ដោយសារទំនិញទាំងនោះធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងនាមអគ្គនាយក ដ្ឋានកាំកុងត្រូលសូមបងប្អូនអាជីវករដែលលក់ដូនៅតាមផ្សារនិងអាជីវករដែលនាំផលិតផលម្ហូបអាហារពីបរទេសត្រូវគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ សព្វនេះប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ពីសុខមាលភាពរបស់ប្រពលរដ្ឋ ដូច្នេះសូមចូលរួមទាំងអស់កុំដាក់លក់ម្ហូបអាហារណាដែលមានលាយសារធាតុគីមី និងកុំតាំងលក់ផលិតផលណាដែលហួសកាលបរិច្ឆេត ព្រោះធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។

ដើម្បីឈានទៅលប់បំបាត់នូវរាល់ផលិតផលដែលលាយសារៈធាតុគីមីនេះបានតែមានការចូលរួមពីបងប្អូនជាអាជីវករ ប្រជាពលរដ្ឋ និងអាជ្ញាធរ-សមត្ថកិច្ចគ្រប់ផ្នែក ទើបអាចទប់ស្កាត់បានដើម្បីការពារសុខភាពប្រជារដ្ឋខ្មែរយើង ។

ក្រោយចប់កម្មវិធីលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបទាំងអស់ជាង១០០០នាក់ ក្នុងម្នាក់ៗទទួលបានថវិការ១ម៉ឺនរៀល ៕ សណ្តោស

abe-8 abe abe-1 abe-2 abe-3 abe-4 abe-5 abe-6 abe-7


ចែករំលែក៖