ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២០ ខែតុលា បន្ទាប់ពីបានចូលជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ និងឈប់ពិសារគុយទាវនៅផ្សារកូនដំរី ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅ “សាលាបឋមសិក្សាស្រះត្រាច” ស្ថិតក្នុង ភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសប្បុរសជនបានផ្តល់ជូន អាគារសិក្សា១ខ្នង២ជាន់ ១២បន្ទប់ និង ទីចាត់ការ១ខ្នង៣បន្ទប់ ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង ។ សម្តេចតេជោ និងសម្តេចគតិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា៕