ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២០ ខែតុលា បន្ទាប់ពីបានចូលជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៃ“សាលាបឋមសិក្សាស្រះត្រាច”រួចមកសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅ “វិទ្យាល័យកូប” បន្តទៀតដែលស្ថិតក្នុង ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសប្បុរសជនបានផ្តល់ជូន អាគារសិក្សា១ខ្នង ៣ជាន់៣០បន្ទប់ ទីចាត់ការ១ខ្នង ៣បន្ទប់ ។ និងផ្នែកបឋមសិក្សាកូបធំ ផ្តល់ជូនអាគារសិក្សា១ខ្នង៦បន្ទប់ និងទីចាត់ការ១ខ្នង៣បន្ទប់ផងដែរ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចគតិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕