ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យ “វិទ្យាល័យសម្តេចឪ” ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២០ ខែតុលា បន្ទាប់ពីបានចូលជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៃ“វិទ្យាល័យ អូរអំបិល”រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅ “វិទ្យាល័យសម្តេចឨ” បន្តទៀតស្ថិតក្នុង ភូមិតារាងបាល់ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសប្បុរសជនបានផ្តល់ជូន អាគារសិក្សា១ខ្នង៣ជាន់ ៣០បន្ទប់ ទីចាត់ការ១ខ្នង ៣បន្ទប់ ផ្ទះគ្រូ១ខ្នង ២ជាន់១០បន្ទប់ កុំព្យួទ័រ២០គ្រឿងម៉ាស៊ិនព្រីន២គ្រឿង ម៉ាស៊ិនថតចម្លង១គ្រឿង និងរៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចគតិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕
ae aee as cc

dd


ចែករំលែក៖