ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យ “វិទ្យាល័យខ្លាកូន” ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២០ ខែតុលា បន្ទាប់ពីបានចូលជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៃ“វិទ្យាល័យសម្តេចឨ”រួចមក សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅ “វិទ្យាល័យខ្លាកូន” បន្តទៀតស្ថិតក្នុង ភូមិខ្លាកូន ឃុំកំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសប្បុរសជនបានផ្តល់ជូនអាគារសិក្សា១ខ្នង ៣ជាន់ ៣០បន្ទប់ ទីចាត់ការ១ខ្នង ៣បន្ទប់ ផ្ទះគ្រូ១ខ្នង ២ជាន់១០បន្ទប់ កុំព្យួទ័រ២០គ្រឿងម៉ាស៊ិនព្រីន២គ្រឿង ម៉ាស៊ិនថតចម្លង១គ្រឿង និងរៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ និងធ្វើរបងព័ទ្ធជុំវិញ។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចគតិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕

5 1 2 3 4


ចែករំលែក៖