ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួនក្មេងទំនើងពីរនាក់ដែលគំរាមសម្លាប់យុវជនម្នាក់ជិះម៉ូតូតាមផ្លូវ

ចែករំលែក៖

ខេត្តតាកែវ÷ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន​ លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស នៅថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ ២០២៦ វេលាម៉ោង២២÷៣០នាទី ស្ថិតនៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីគំរាមកំហែងថានឹងសម្លាប់មួយករណីកើតឡើង។

មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យជាក្មេងទំនើងមួយក្រុមមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០៥ គ្រឿង បានធ្វើសកម្មភាពដោយជិះម៉ូតូ កាន់កាំបិតផ្គាក់ ពូថៅ ដំបង និងដុំថ្ម ដេញទៅលើឈ្មោះ គា សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស​ ខេត្តតាកែវ តាមដងផ្លូវរហូតដល់ផ្ទះ ខណៈដែលជនរងគ្រោះជិះម៉ូតូតាម ផ្លូវម្នាក់ឯង ហើយក្រុមជនសង្ស័យបានគប់ដុំថ្ម ចូលផ្ទះរបស់ជនរងគ្រោះ បណ្តាលឱ្យមានការភ្ញាក់ផ្អើល (មិនបណ្តាលឱ្យមានរងរបួស)។ ក្រោយធ្វេីសកម្មភាពរួចក្រុមជនសង្ស័យបាននាំ គ្នារត់គេចខ្លួនបាត់។

​ក្រោយពីទទួលបានព័ត៌មាន​ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​បានកាម​ ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវ រហូតដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៦កម្លាំងជំនាញស្រុកព្រៃកប្បាស សហការជាមួយកម្លាំងជំនាញស្រុកអង្គរបូរី ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់​៖ 

ឈ្មោះ សាង សៀវម៉េង (ហៅម៉េង) ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (ឃាត់ខ្លួន)ធ្លាប់ជាប់ ពពន្ធនាគារ២លេីកនិងឈ្មោះ សាង ផានិត (ហៅមិន) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (ឃាត់ខ្លួន)ធ្លាប់ជាប់ពន្ធនាគារ០១លេីក​ និងបក្សពួកកំពុងរត់គេចខ្លួន។ 

បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕


ចែករំលែក៖