ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តTundra ១គ្រឿងដែលម្ចាស់​ចតចោលស្រាប់ តែ​ឆ្លង​ចរន្ត​អគ្គិសនី​​ឆេះ​ ផ្អើលបុរី១កន្លែង​ទាំង​​កណ្ដាល​​យប់​

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាក​ tundra១គ្រឿង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​រង​ការ​ខូចខាត​ទាំងស្រុងពេល​ដែល​ម្ចាស់​ឈប់​ចត​ចោល​ក្បែរ​សួនច្បារ​ក្នុង​បុរី​ភ្នំពេញ​ថ្មី​ហើយ​ឆ្លង​ចរន្ត​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០០នឹង​៥០​នាទី​រំលង​អា​ធ្រា​ត​ចូល ថ្ងៃ​ទី ១៩ ខែ ឧសភា ឆ្នាំ​២០២៦​នៅ​ក្នុង​បុរី​ភ្នំពេញ​ថ្មី ដែល​ស្ថិត​នៅ ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជ​ធានី​​ភ្នំពេញ ។

រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា ម៉ាក​tundra ព​ណ៍​ស ពាក់​ស្លាក​លេខ ​សៀមរាប ២B -៥១៨៨ ​មាន​ម្ចាស់​ឈ្មោះ ម៉ី ចាន់​ធា​រី​ភេទ​ស្រី​អាយុ ៣៩​ឆ្នាំ មុខរបរ​លក់ដូរ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ម្ចាស់​បាន​ឈប់​ចត​រថយន្ត​នៅ​ក្នុង​បុរី​ក្បែរ​សួនច្បារ​ហើយ​បាន​ចូល​សម្រាក​។ ពេល​ដែល​កំពុង​តែ​ដេក​លង់លក់​ស្រាប់ តែ​រថយន្ត​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​ភ្នំពេញ​ថ្មី​ទាក់ទង​ហៅ រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង ទៅ​អន្តរាគមន៍​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​។​ ទោះបីជា​យ៉ាងណា​រថយន្ត​ខាងលើ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​នេះ​បណ្ដា​មក​ពី​ឆ្លង​ចរន្ត​ប្រព័ន្ធ​ភ្លើង​រថយន្ត​បង្ករ​ជា​អគ្គិភ័យ​តែ​ម្តង​ ៕​


ចែករំលែក៖