ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន 

ចែករំលែក៖

ខេត្តកណ្តាល÷ ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០ និង ១០នាទី នៅចំណុចភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យចំនួន៤នាក់÷១-ឈ្មោះ យន រុន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល,វិជ្ជមាននូវសារធាតុញៀនក្នុង ទឹកនោម(+),២-ឈ្មោះម៉ុង វណ្ណថា ហៅដន ប្រុសអាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល វិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម (+),៣-ឈ្មោះ ហ៊ សៀវវីន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាលវិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម(+), ៤-ឈ្មោះ ឡេង សូយទី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខ របរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល វិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម(+)។

+វត្ថុតាងចាប់យក

១. សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០៣កញ្ចប់ ទម្ងន់ ០,៥៣ ក្រាម។

២.ទូរសព្ទចំនួន ០២គ្រឿង ម៉ាក samsung ០១គ្រឿងពណ៌ប្រផេះ និងម៉ាក iphone ០១គ្រឿងពណ៌ស

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖