ភ្នំពេញ ៖ នៅវេលាម៉ោង១២:៥០នាទីរំលងអធ្រាត ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿង នៅចំណុចបុរីភ្នំពេញថ្មី ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ បណ្តាលមកឆ្លងចរន្តប្រព័ន្ធភ្លើងរថយន្តបង្កជាអគ្គិភ័យ។
អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរថយន្តម៉ាក Tundra ពណ៌ស អស់ទាំងស្រុង។
នៅវេលាម៉ោង០១:២០នាទីរំលងអធ្រាត ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០៦ម៉ែត្រគូប៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច