ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ For Thing រេចង្កូតទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យបាក់រលំដេកដល់ដី រួចបន្តទៅបុកគល់ឈេី និងធុងសំរាមបន្ថែមទៀត ចំណែកឯរថយន្ដ រងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី(មុខព្រលានយន្តហោះចាស់) សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្ដ For Thing ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8884 ធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុ បានរ៉េចង្កូតបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យបាក់រលំដេកដល់ដី រួចបន្តទៅបុកគល់ឈេី និងធុងសំរាមបន្ថែមទៀត ចំណែកឯរថយន្ដ រងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែកយករថយន្ដ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច