ខេត្តកណ្តាល៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយនៅថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយបានធ្វើការស្រាវជ្រាវ និងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្ដាល។
ករណី៖ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៤៥ នាទី នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលឃុំឈើទាលបានឃាត់ខ្លួនឈ្មោះ ពុំ បញ្ញា ហៅ យ៉ែរ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១២៧៥ ចខ/ដ១ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ចេញដោយលោក ស៊ាន ណារ៉ា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល ពីបទ: លួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ ប្រព្រឹត្តនៅចំណុចភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ២០២៤។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងផ្នែក យុត្តិធម៌នៃអធិការដ្ឋានស្រុកកៀនស្វាយធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច