ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញជលផលកំពង់ចាម ចុះរុះរើ បំផ្លាញឧបករណ៍ខុសច្បាប់ក្នុងការប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ១ករណី នៅក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណី ដោយរុះរើ បំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ជាច្រើន នៅចំណុចបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

តាមប្រភពពីមន្ត្រីជំនាញ ឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យ លើទីតាំងខាងលើ មន្ត្រីជំនាញបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ មួយចំនួន រួមមាន៖ ឧបករណ៍លូស្បៃមុងចំនួន ០៣មាត់ របាំងស្បៃមុងប្រវែង ៩០ម៉ែត្រ បង្គោលចំនួន ៤៥ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ០១គីឡូក្រាម ចូលបឹងធម្មជាតិវិញ ។

តាមការអះអាងពីប្រភពដដែល បញ្ជាក់ដែរថា ជាទិសដៅបន្ត ក្រុមការងារជំនាញ នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក នៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយ ដល់ប្រជានេសាទឈប់នេសាទ ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ផងដែរ ៕

ដោយ៖ សូរិយា


ចែករំលែក៖