ព័ត៌មានទាន់ហេតុការណ៍៖

Emery បដិសេធរហស្សនាមស្តេច Europa League ខណៈ Aston Villa សម្លឹងរកជ័យជម្នះនៅអឺរ៉ុប

ចែករំលែក៖

អ្នកចាត់ការក្រុម Aston Villa លោក Unai Emery បានច្រានចោលការសរសើរថាគាត់គឺជា “ស្តេច” នៃពានរង្វាន់ Europa League កាលពីថ្ងៃអង្គារ ដោយទទូចថាការឈ្នះ 4 លើកកន្លងមករបស់គាត់មិនរាប់បញ្ចូលអ្វីសោះនៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃពុធជាមួយក្រុមអាល្លឺម៉ង់ Freiburg ។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញនេះនឹងឈានទៅវគ្គផ្តាច់ព្រ័ត្រដ៏គួរឱ្យកត់សម្គាល់ជាលើកទី 6 ក្នុងនាមជាអ្នកចាត់ការទូទៅក្នុងការប្រកួតពានធំលំដាប់ទីពីររបស់ទ្វីបអឺរ៉ុប ដោយ Villa នឹងត្រូវប្រកួតជាមួយ Freiburg នៅ Besiktas Park របស់ទីក្រុង Istanbul នៅយប់ថ្ងៃពុធ។

Emery អាយុ 54 ឆ្នាំបានប្រាប់អ្នកយកព័ត៌មានអំពីភាពជោគជ័យកាលពីអតីតកាលរបស់គាត់ដោយសង្កត់ធ្ងន់ថាគាត់ផ្តោតលើជ័យជម្នះដែលនឹងចាប់ផ្តើមយុគសម័យថ្មីសម្រាប់Villa ថា “ខ្ញុំមិនមែនជាស្តេចនៅក្នុងការប្រកួតប្រជែងនេះទេ” ។

លោកបានបន្តថា “ឥឡូវនេះជាវិធីថ្មី ពេលវេលាថ្មី ហើយសង្ឃឹមថាអ្នកឈ្នះថ្មី»។ “រាល់ការប្រកួត អ្នកត្រូវតែព្យាយាមកសាងចិត្តគំនិតឱ្យត្រឹមត្រូវពេញមួយរដូវកាល មិនមែនសម្រាប់តែវគ្គផ្តាច់ព្រ័ត្រនោះទេ”។

លោក Emery បាននាំ Sevilla ឈ្នះពាននេះបីជាប់ៗគ្នារវាងឆ្នាំ 2014 និង 2016 ហើយបានឈ្នះម្តងទៀតជាមួយ Villarreal នៅឆ្នាំ 2021។ គាត់ក៏បានឈានដល់វគ្គផ្តាច់ព្រ័ត្រឆ្នាំ 2019 ជាមួយ Arsenal តែពួកគេបានចាញ់ Chelsea ៕

ដោយ៖ ភារៈ


ចែករំលែក៖