ភ្នំពេញ ៖ លោកស្រីវរសេនីយ៍ទោ គង់ ធារិទ្ធ ត្រូវបានតែងតាំងជាស្នងការរងនគរបាលខេត្តកណ្តាល ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងការងារយេនឌ័រ។
សូមគាំទ្រ និងលើកទឹកចិត្តឲ្យផ្តល់តួនាទីជូនស្រ្តីនៅតាមអង្គភាពកងកម្លាំងប្រដាប់អាវុធ។
អគ្គលេខាធិការ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានអង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច