ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ២០លានរៀល ជូនកីឡាករ អ៊ួច ធារិទ្ធ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន ២០,០០០,០០០ រៀល ជូនដល់កីឡាករគុនខ្មែរ អ៊ួច ធារិទ្ធ ដែលកំពុងសម្រាកព្យាបាលរបួសវះកាត់ឈាមកកក្នុងខួរក្បាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

ថវិកាឧបត្ថម្ភ និងបណ្តាំផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្តេចទាំងទ្វេ ត្រូវបានពាំនាំទៅប្រគល់ជូនកីឡាករផ្ទាល់ នាវរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ តាមរយៈ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោកស្រី សេង ម៉ូលីនី។

ជាមួយគ្នានេះ កីឡាករ អ៊ួច ធារិទ្ធ និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះទឹកចិត្តសប្បុរសធម៌របស់សម្តេចពុក និងសម្តេចម៉ែ ព្រមទាំងបានដឹងគុណយ៉ាងជ្រាលជ្រៅ និងបួងសួងសូមឱ្យសម្តេចទាំងទ្វេ មានសុខភាពល្អបរិបូរណ៍ គង់ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់កូនចៅគ្រប់ៗរូប ក្រោមម្លប់នៃសុខសន្តិភាព៕

ដោយ៖តារា


ចែករំលែក៖