ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌទួលគោកចុះពិនិត្យកន្លែងបញ្ជាំម៉ូតូមួយកន្លែងនៅសង្កាត់ទឹកល្អក់៣

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទីរសៀល គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក បុត្រ សុភា នាយករងរដ្ឋបាលសាលាខណ្ឌទួលគោក បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងទិញ-លក់ម៉ូតូ១កន្លែងស្ថិតនៅផ្ទះលេខ៥០B ផ្លូវលេខ១៩២ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ថាទីតាំងនេះបានទទួលផលចោរកម្ម ។

ក្រោយពីការចុះផ្សាយរបស់បណ្ដាញសារព័ត៌ កម្លាំងចម្រុះបានដឹកនាំចុះត្រួតពិនិត្យជាក់ស្ដែង យើងបានពិនិត្យឃើញថា៖ ទីតាំងនេះមានលិខិតអនុញ្ញាបើកអាជីវកម្មទិញ-លក់ម៉ូតូ លេខ០១០០/២៣ ក.ល.ច្រ .ច.ម ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌទួលគោក (ផុតសុពលភាព) ។

ក្រោយពីត្រួតពិនិត្យរួចរាល់ក្រុមការងារយើងបាន សម្រេចឲ្យម្ចាស់ទីតាំងឈ្មោះ សេង គឹមលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ផ្អាកការទទួលបញ្ចាំយានយន្តចាប់ពីថ្ងៃនេះតទៅ រហូតដល់មានច្បាប់អនុញ្ញាតិអាជីវកម្មទើបបើកអាជីវកម្មបាន និងបានណែនាំ ឲ្យម្ចាស់ទីតាំងធ្វេីច្បាប់ទទួលបញ្ចាំ(មុននិងទទួលសម្ភារ: ឫមធ្យោបាយផ្សេងៗយកមកបញ្ចាំ) ។

ដោយឡែកម៉ូតូចំនួន១៣គ្រឿងដែលដាក់តាំងលក់នៅ ក្នុងផ្ទះយើងពិនិត្យឃើញថា មានប័ណ្ណសម្គាល់យានយន្តត្រឹមត្រូវទាំង១៣គ្រឿង ៕


ចែករំលែក៖