ភ្នំពេញ ៖ រថយន្តរបស់ប្អូនប្រុសពិធីការិនីទូរទស្សន៍ កញ្ញា ជីជី ជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈបត់ចូលផ្ទះក្នុងល្បឿនលឿនមិនបើកភ្លើងស៊ីញ៉ូ ហើយត្រូវរថយន្តកូរ៉េដឹកទំនិញចាប់ហ្វ្រាំងអូសជាង១០ម៉ែត្រទៅបុកពេញទំហឹងបណ្តាលអោយរថយន្តទាំង២គ្រឿងខូតខាតទៅមុខលែងរួច តែសំណាងល្អមិនមានមនុស្សរងរបួសអ្វីនោះទេ ។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង០១និង៤០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២១ខែ តុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ មុខច្រកចូលបុរី ពិភពថ្មីផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមសាក្សីពីកន្លែងកើតហេតុបានឲដឹងថា នៅមុនពេលកើតហេតុគេឃើញមាន១គ្រឿងម៉ាក ហាយប្រ៊ីត ពណ៍ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ ២X-៣៣៣៥ដែលគេដឹងថាជា រថយន្តរបស់ប្អូនប្រុស កញ្ញា ជីជី ជាពិធីការនី ទូរទស្សន៍ បើកបរតាមបណ្តោយផ្លូវភ្នំពេញហាណូក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តមិនបានបន្ថយល្បឿនទេក៍ បត់ឆ្លងផ្លូវចូលផ្ទះក្នុងបុរីពិភពថ្មី ហើយពេលនោះក៏មានរថយន្តកូរ៉េដឹកទំនិញ១គ្រឿងពណ័ខៀវ ពាក់ស្លាកលេខ ១៧៨៧ ភព២ បើកបរដោយបុរសចំណាស់ម្នាក់តាមផ្លូវហាណូយទិសដៅពីជើងទៅត្បូង(ត្រូវទិសដៅចរាចរណ៍) ក្នុងល្បឿនលឿនដូចគ្នាចាប់ហ្វ្រាំងអូសកង់ជាង១០ម៉ែត្រ ទៅបុកផ្ទប់នឹងរថយន្តហាយប្រ៊ីតរងការខូចខាតទ្វារផ្នែកខាងស្តាំធ្ងន់ធ្ងរចំណែករថយន្តកូរ៉េរងការខូចខាតផ្នែកខាងមុខដូចគ្នាតែសំណាងល្អមិនមាននរណាម្នាក់រងរបួសនោះទេ ។
ក្រោយពេលកើតហេតុ គេឃើញមានវត្តមានកញ្ញាជីជី ត្រូវជាបងស្រីខាងម្ចាស់រថយន្តហាយប្រ៊ីត និងបងប្អូនចេញមុខមកដោះស្រាយ សុំអោយខាងរថយន្តកូរ៉េចេញថ្លៃជួសជុលទាំងស្រុង ពោលគឺយករថយន្តទៅជួសជុលអោយដូចដើម ប៉ុន្តែអ្នរកបើកបរថយន្តកូរ៉េបដិសេធ ព្រោះគាត់ជាកម្មករគេដែរគាត់មានលទ្ធភាពឯណាសងឋទេ ហើយគាត់ក៏បានទាក់ទងទៅក្រុមហ៊ុនដើម្បីអោយតំណាងក្រុមហ៊ុនមកដោះស្រាយតែដោយសារការជជែកគ្នាឡើងតឹងសសៃកនៅតែមិនត្រូវ ទើបសមត្ថកិច្ចជំនាញវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ តុង សីហា