ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនមុខសញ្ញាចំនួន១០នាក់ ករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី២២ ខែឧសភានេះថានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៧:២០ នាទី ដោយអនុវត្តបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាប នៅចំណុចភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ឈ្មោះ អុក សំអឿន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៥កូនថង់ ទម្ងន់ ៥,១២ ក្រាម, ទូរស័ព្ទដៃចំនួន ០១គ្រឿង និងម៉ូតូចំនួន ០១ គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1V-2426។

ឆ្លងតាមចម្លើយសារភាពរបស់ ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពី លោក ម៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩នាក់ទៀត(ស្រី០៤នាក់)នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៨:៤០នាទី នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យ ១-ឈ្មោះ ព្រំ ចន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិក្រសាំងក្រោម ឃុំបន្ទាយមាសកើត ស្រុកបន្ទាយមាស ខេត្តកំពត, ២-ឈ្មោះ ចិន ចាន់ ភេទ ប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិសំរោងស្ងោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៣-ឈ្មោះ អឿន ចំរើន ហៅ ចេវ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង, ៤-ឈ្មោះ ខៀវ សុថា ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង, ៥- ឈ្មោះ ញ៉ែម ពន្លឺរដ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង, ៦-ឈ្មោះ អ៊ុំ សុភី ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង,៧-ឈ្មោះ ជឹម សុខជា ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង,៨-ឈ្មោះ សុត មករា ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ និង៩-ឈ្មោះ វ៉ាន់ ដា ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤កូនថង់ ទម្ងន់ ០,៧១ក្រាម, ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងម៉ូតូចំនួន ០២គ្រឿង។

សរុប៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៩កូនថង់ ទម្ងន់ ៥,៨៣ក្រាម (ថ្នាំសុទ្ធ)។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕


ចែករំលែក៖