ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និង ដកហូតថ្នាំញៀនមួយ ចំនួនធំ

ចែករំលែក៖

ខេត្តតាកែវ៖ នៅថ្ងៃទី២២និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុកជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែងជាបន្តបន្ទាប់ចំនួន ២ ទីតាំង ដោយទីតាំងទី ១ នៅចំណុចភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ និងទីតាំងទី ២ នៅចំណុចភូមិតាដក់ពង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ក្នុងប្រតិបត្តិការ បង្ក្រាប កម្លាំង ជំនាញ បានឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់ (ប្រុស) ។ 

ទី១/ ឈ្មោះ សៀង សុវណ្ណារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

ទី២/ ឈ្មោះ សយ សម្ភស្ស ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គក្តី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។

ទី៣/ ឈ្មោះ យ៉ុង ឌុល ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ទី៤/ ឈ្មោះ សូត្រ សារឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាដក់ពង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ទី៥/ ឈ្មោះ សៅ ប៉ុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ រស់នៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ក្នុង ប្រតិបត្តិការ ដដែល កម្លាំង ក៏បានដកហូតវត្ថុតាងរួមមាន៖

១/ ក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ ទម្ងន់ ១១០.៤០ក្រាម (ថ្លឹងទាំងសំបកថង់)

២/ ទូរស័ព្ទ ចំនួន ៥ គ្រឿង

៣/ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ២ គ្រឿង

៤/ ប្រដាប់ចូកថ្នាំញៀនចំនួន ៦

៥/ សម្ភារ:សេពថ្នាំញៀនមួយចំនួន។

បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖