ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ត Ford titanium មួយគ្រឿងចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរបណ្តាលឲ្យរងរការខូចខាតអស់ចំនួនពីរកង់

ចែករំលែក៖

ភ្នំពេញ÷បុរសម្នាក់បើករថយន្ត Ford  titanium មួយគ្រឿងវេរចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរបណ្តាលឲ្យរងរការខូចខាតអស់ចំនួនពីរកង់ចំណែករថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថារថយន្តបង្ករពាក់ស្លាកលេខភ្នំពេញ 2BQ-9174 ។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៥០ នាទីយប់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២៦ នៅត្រង់ចំណុចស្តុប បឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩កែងនិងផ្លូវ៥៦៦  ស្ថិតនៅក្នុងបឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ÷សីហា សែនសុខ


ចែករំលែក៖