ព័ត៌មានទាន់ហេតុការណ៍៖

សប្បុរសជនឧបត្ថម្ភបង្គោលភ្លើងសូឡាចំនួន២០០ បង្គោលជូនដល់រដ្ឋបាលក្រុងបាវិតសម្រាប់ដាក់បំភ្លឺតាមផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត  បានទទួលបង្គោលភ្លើងសូឡាចំនួន ២០០ ដើមស្មើនិងទឹកប្រាក់ ៤៨,០០០ដុល្លារ ពីលោក ឆាន់ សុភ័ក្រ អគ្គនាយកក្រុមហ៊ុន ប៊ីអឹម ខនស្ត្រាក់ អេឡិចទ្រីក ឯ.ក  ដើម្បីទុកដាក់បំភ្លឺតាមផ្លូវសាធារណៈ។

ក្នុងឱកាសនោះ លោកលឹម សៀងហេងបានថ្លែងថា ក្នុងនាមរដ្ឋបាលក្រុងបាវិតសូមសម្តែងនូវការកោតសរសើរដ៏ជ្រាលជ្រៅ និងថ្លែងអំណរគុណចំពោះ លោក ឆាន់ សុភ័ក្រ អគ្គនាយកក្រុមហ៊ុន ប៊ីអឹម ខនស្ត្រាក់ អេឡិចទ្រីក ឯ.ក ដែលបានឧបត្ថម្ភបង្គោលភ្លើងសូឡាសម្រាប់ដំឡើងនៅក្នុងមូលដ្ឋានក្រុងបាវិត។

លោកបានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌នេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ អំពូលភ្លើងសូឡានេះមិនត្រឹមតែជួយបំភ្លឺផ្លូវនៅពេលយប់ និងកាត់បន្ថយការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍន៍មូលដ្ឋាន បង្កើនសោភ័ណភាព បង្កើនសន្តិសុខ សុវត្ថិភាព និងកាត់បន្ថយបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានថែមទៀតផង។

ជំនួយឧបត្ថម្ភនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការគិតគូរនិងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ៕

ដោយ៖សុថាន


ចែករំលែក៖