ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ កីឡាករទាំងអស់ត្រូវចងចាំថា “ក្មួយៗអាចធ្វើបាន” ទាំងនៅពេលនេះ និងនៅក្នុង ពេលប្រកួតកីឡាស៊ីហ្គេម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងកាលពីព្រឹកថ្ងៃទី២២ តុលាថា កីឡាករទាំងអស់ត្រូវចងចាំថា “ក្មួយៗអាចធ្វើបាន” ទាំងនៅពេលនេះ និងនៅក្នុង ពេលប្រកួតកីឡាស៊ីហ្គេម ។

សម្តេចតេជោបញ្ជាក់ថា« ជោគជ័យរបស់កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា គឺបានបង្ហាញអោយ ឃើញពីការយកចិត្តទុក ដាក់ខ្ពស់របស់កីឡាករគ្រប់ៗរូប និងគ្រូបង្វឹកដែលផ្តោតទៅលើគុណភាព សមត្ថភាព និងជ័យជំនះ ដែលនាំមកនូវមិត្តភាព និងមោទនៈ ភាពសម្រាប់ប្រទេសជាតិ។

ការចូលរួមទស្សនារបស់ប្រជាពលរដ្ឋដោយផ្ទាល់ ជាពិសេសពីយុវជនយុវតីជាច្រើនម៉ឺននាក់ នៅពហុកីឡាដ្ឋាន គឺបានបង្ហាញអោយឃើញពីទឹកចិត្តស្រឡាញ់គាំទ្រ លើកតម្កើង វិស័យកីឡាជាតិយើងអោយ កាន់តែរីកចម្រើន។

កីឡាករទាំងអស់ត្រូវចងចាំថា “ក្មួយៗអាចធ្វើបាន” ទាំងនៅពេលនេះ និងនៅក្នុង ពេលប្រកួតកីឡាស៊ីហ្គេម ( SEA-Games) ខាងមុខ!» ។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី២១ ខែតុលា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតឈ្នះក្រុមកីឡាទីម័រឡេស្ត (Timor-Leste)ក្នុងលទ្ធផល 3-2 នៅក្នុងការប្រកួតពានរង្វាន់ AFF SUZUKI CUP 2016 នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះសមត្ថភាពកីឡាករដែលបានខិតខំលេងបានល្អ ។ សម្តេចតេជោបានឧបត្ថម្ភ លើកទឹកចិត្តដល់ក្រុមកីឡាជម្រើសជាតិកម្ពុជា រួមទាំងគ្រូបង្វឹកនូវថវិកាចំនួន $50,000 (ប្រាំម៉ឺនដុល្លារ) ហើយលោកនាយឧត្តមសេនីយ៍ សៅ សុខា ផ្តល់នូវថវិកានេះជូនដល់ក្រុមកីឡាករទាំងអស់ផងដែរ ៕ ថាច់ យ៉ាត

3 65 ew w


ចែករំលែក៖