ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ នឹងមានវិធីសាស្ត្រអ្វីទៀតដើម្បីយកឈ្នះលោកស្រី ហ៊ីលឡារី គ្លីនតុន

ចែករំលែក៖

សារព័ត៌មាន BBC បានផ្សាយថា បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បាន ប្រកាសថា លោកអាចនឹងប្តឹងប្រសិនបើ លោកបរាជ័យនៅក្នុងការបោះឆ្នោតនោះ។ លោកមិនទទួលស្គាល់លទ្ធផលឡើយ។

នៅពេលនេះលោក ត្រាំ បានបរាជ័យ ទាំងស្រុងក្រោមលោកស្រី ហ៊ីលឡារី គ្លីន តុន ទាំងការប្រជែងសម្តីនិងការយកចិត្ត ពលរដ្ឋក៏ដូចជាស្ទង់មតិពលរដ្ឋនាពេល កន្លងមកលោកត្រាំបានចាញ់ទាំងស្រុង។

នៅពេលនេះមានវិធីសាស្ត្រតែមួយគត់ដែលអាចបំបាក់លោកស្រី ហ៊ីលឡារី គ្លីន តុន បាននោះគឺការបញ្ចេញអីុម៉េលរបស់លោកស្រីដែលជារឿងអាស្រូវធំបំផុតរបស់ លោកស្រីដែលអាចធ្វើឲ្យបាត់បង់ទំនុកចិត្ត ពីពលរដ្ឋ។

ជាមួយគ្នានេះដែរលោកស្រី ហីុលឡារី គ្លីនតុន បានចោទប្រកាន់ក្រុមចារកម្មរុស្សុីបានវាយប្រហារទៅលើគណបក្សប្រជាធិប តេយ្យដោយលួចយកអីុម៉េលសំខាន់ៗជាច្រើនធ្វើឲ្យបែកធ្លាក់នូវឯកសារសំខាន់ៗ របស់បក្ស។

សារព័ត៌មាន Independent បានដក ស្រង់សម្តីលោកស្រីគ្លីនតុនបញ្ជាក់ថា យើង ដឹងថា ក្រុមចារកម្មរុស្ស៊ីបានវាយលុកចូលប្រព័ន្ធកំុព្យូទ័រមេរបស់គណបក្សប្រជាធិបតេយ្យ ហើយធ្វើឲ្យបែកធ្លាយនូវឯកសារ សំខាន់ៗជាច្រើន។ លោកស្រី ហ៊ីលឡារី គ្លីនតុន បញ្ជាក់ទៀតថា លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋបានអនុញ្ញាត ឲ្យក្រុមចារកម្មបណ្តាញរុស្សុីធ្វើបែបនេះ។

កន្លងមកក្រុមសន្តិសុខបណ្តាញអាមេរិក បានលើកឡើងថា ការបែកធ្លាយអីុម៉េលជាង ២មឺុនអីុម៉េលរបស់គណបក្សប្រជាធិបតេយ្យ អាចបណ្តាលមកពីក្រុមចារកម្មបណ្តាញ របស់រុស្ស៊ី។ លោកស្រីក៏បានបញ្ជាក់ទៀត ថា លោក ពូទីន មានបំណងបំផ្លាញគណបក្សប្រជាធិបតេយ្យដើម្បីជួយដល់គណ បក្សសាធារណរដ្ឋឈ្នះឆ្នោត។ ទាំងនោះជាការជ្រៀតជ្រែករបស់រុស្ស៊ីចូលប្រព័ន្ធបោះឆ្នោតនៅអាមេរិក។

កន្លងមកបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានស្នើដល់ក្រុមចារកិច្ចរុស្សុីជួយស្វែង រកអីុម៉េលលោកស្រីហ៊ីលឡារី គ្លីនតុន ជាង ៣៣ពាន់អីុម៉េលដែលបានលុបចោល។ នៅ ក្នុងកិច្ចប្រជុំនៅរដ្ឋផ្លរីដា លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោក ស្រីហ៊ីលឡារី គ្លីនតុន បានប្រើប្រាស់អីុម៉េលផ្ទាល់ខ្លួន សម្រាប់កិច្ចការរដ្ឋនៅពេលដែលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេស។ លោក ត្រាំ បានស្នើដល់រដ្ឋាភិបាលទីក្រុង មូស្គូជួយស្វែងរកអីុម៉េលជាង៣៣ពាន់ អីុម៉េលដែលលោកស្រី គ្លីនតុន បានលុប ចោលនាពេលកន្លងមក។

លោក ត្រាំ និយាយនៅក្នុងកិច្ចប្រជុំថា “ប្រសិនបើអស់លោកអាចរកឃើញអីុម៉េល ដែលបានបាត់នោះប្រព័ន្ធផ្សព្វផ្សាយនានារបស់អាមេរិកនឹងស្ងើចសរសើរអ្នក”។ លោកត្រាំបន្តទៀតថា ពេលនេះរុស្ស៊ីអាច រក្សាទុកអុីម៉េលទាំងនោះហើយខ្ញុំចង់ឲ្យ រុស្សុីប្រកាស។ ពេលនេះប្រសិនបើរុស្សុី ចិន ឬក៏ប្រទេសណាផ្សេងទៀតដែលបានលាក់ ទុកអីុម៉េលទាំងនោះសូមឲ្យបង្ហាញជាសាធារណៈ។

នៅតាមបណ្តាញសង្គម Twitter របស់ ខ្លួនលោកត្រាំបានសរសេរថា “ប្រសិនបើ រុស្ស៊ីឬក៏ប្រទេសណាមួយឬបុគ្គលណាមួយ បានរក្សាទុកអីុម៉េលដែលលោកស្រី គ្លីនតុន បានលុបចោលដោយខុសច្បាប់នោះសូមផ្តល់ទៅឲ្យក្រុម FBI អាមេរិក។

ការអំពាវនាវរបស់លោក ត្រាំ បានធ្វើ ឲ្យមានមន្ទិលសង្ស័យថា ទីក្រុងមូស្គូកំពុងតែជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតនៅ អាមេរិក។ ការប្រកាសរបស់លោក ត្រាំ មាន ន័យមួយទៀតគឺជំរុញឲ្យក្រុមហែកឃើរ វាយប្រហារតាមបណ្តាញចូលទៅអាមេរិក រុករកអីុម៉េលទាំងនោះ។

កន្លងមកអ្នកគ្រប់គ្រងកម្មវិធីឃោសនាបោះឆ្នោតរបស់លោកស្រីហ៊ីលឡារី គ្លីន តុន លោក Robby Mook បានបញ្ជាក់ថា ចារកម្មបណ្តាញរបស់រុស្សុីបានវាយលុក ចូលក្នុងប្រព័ន្ធអីុម៉េលរបស់លោកស្រីដោយ លួចអីុម៉េលបង្ហាញតាមអីុនធើណេត។ សកម្មភាពខាងលើរបស់រុស្ស៊ីគឺដើម្បីជួយដល់លោកត្រាំអាចយកប្រៀបលើលោកស្រីហ៊ីលឡារី គ្លីនតុន ក្នុងការបោះឆ្នោត ខាងមុខ។

នៅពេលនេះវិវាទរវាងលោក ត្រាំ នឹង លោកស្រីហ៊ីលឡារី គ្លីនតុន កាន់តែខ្លាំង ឡើងៗ ក្រោយពេលលោកស្រីបានចោទប្រកាន់លោកត្រាំថា ជាគ្រោះថ្នាក់ដល់ សន្តិសុខជាតិក្រោយពេលដែលលោកមាន បំណងសហការជាមួយសត្រូវ។ ជាមួយ នឹងការស្នើខាងលើរបស់លោក ត្រាំ ធ្វើឲ្យទីប្រឹក្សាសន្តិសុខជាន់ខ្ពស់អាមេរិកលោក Jake Sullivan បានលើកឡើងថា “នេះជា លើកទីមួយ ហើយដែលបេក្ខភាពប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ស្នើដល់ប្រទេសជាសត្រូវឲ្យលូកដៃចូលផ្ទៃក្នុង អាមេរិក។ ទាំងនោះបានធ្វើឲ្យលោកដាក់ សំណួរពីភាពស្មោះត្រង់របស់លោក ត្រាំ ចំពោះប្រទេសជាតិ”។

ចំណែកអតីតប្រធានអង្គការចារកិច្ច អាមេរិកលោក Leon Panetta ក៏បានលើក ឡើងផងដែរថា តើលោក ត្រាំ មានភាព ស្មោះត្រង់នឹងទឹកដីអាមេរិកប៉ុនណាបើលោក ស្នើឲ្យសត្រូវលូកដៃបែបនេះ?

កន្លងមកថ្មីៗអាមេរិកបានចោទប្រកាន់ទៅលើប្រទេសរុស្ស៊ី ចិន និងកូរ៉េខាងជើង ថា វាយប្រហារតាមបណ្តាញទៅលើអាមេ រិក។ កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងមក សេតវិមានបានចេញសេចក្តីព្រមានពីការធ្វើបដិវត្តន៍ក្នុងពេលដែលការគំរាមកំហែងតាមបណ្តាញកាន់តែខ្លាំងឡើងដោយអាមេ រិកបានចង្អុលមុខចំៗទៅលើប្រទេសរុស្ស៊ី និងកូរ៉េខាងជើង ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកស្តីពីការប្រឆាំងភេរវកម្មលោកស្រី Lisa Monaco ប្រកាសថា ក្នុងពេលដែលរុស្ស៊ី និងចិនមាន សមត្ថភាពវាយប្រហារតាមបណ្តាញកាន់តែខ្លាំងឡើងៗ ជាក្តីបារម្ភយ៉ាងខ្លាំង។

ចំណែកអីុរ៉ង់វិញក៏ជាក្តីបារម្ភផងដែរដោយប្រទេសនេះអាចវាយប្រហារតាម បណ្តាញទៅលើប្រព័ន្ធធនាគារនិងអេឡិចត្រូនិករបស់អាមេរិក។ រដ្ឋាភិបាលអាមេរិកលើកទីមួយបានប្រកាសពីប្រព័ន្ធអាសន្នមាន៣ពណ៌ក្នុងនោះការវាយប្រហារកម្រិត ខ្ពស់គឺពណ៌ខ្មៅ។ គោលដៅនៃការវាយ ប្រហារនោះគឺបំផ្លាញសេដ្ឋកិច្ចនិងផល ប្រយោជន៍អាមេរិក៕ ម៉ែវ សាធី

 

ton-and-trump


ចែករំលែក៖