ខេត្ត បន្ទាយមានជ័យ: ប៉ូលិសកម្ពុជាសហការគ្នាចាប់ជនសង្ស័យម្នាក់ពីបទ លួចផលិតpassport ក្លែងក្លាយដែលមានរយៈពេលជាង២ឆ្នាំហើយ ទើបបែកធ្លាយរឿងនេះដល់ប៉ូលិសទេីបកម្លាំងសមត្ថកិច្ចទាំង២ប្រទេស សហការគ្នាចាប់ផ្តើមចាត់ការជនបង្កតែម្តង។
ក្នុងករណីចាប់ជនដែលលួចធ្វើ passport ក្លែងក្លាយនោះ គឺធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅចំណុច ខាងមុខផ្សារុងគ្លឿ ជាប់និងច្រកទ្វាខ្លងឡឹក អន្តរជាតិប៉ោយប៉ែត ដែលស្ថិតនៅភូមិ ខ្លងឡឹក ស្រុកអារញ្ញប្រាថេប ខេត្តស្រះកែវ ប្រទេសថៃ សព្វថ្ងៃនេះ ។
តាមការឱ្យដឹងពីមន្ត្រីប៉ូលិស របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួននោះ មានឈ្មោះ យ៉ាន ចាន់ថន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិក្បាលកោះ សង្កាត់នឹងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សេចក្តី រាយការណ៍ដដែលបានបញ្ជាក់ទៀតថា ជនបង្កដែលមានឈ្មោះខាងលើនោះ បានលួចផលិតវីសារ(passport)ឆ្លងដែនខុសច្បាប់ នៅក្នុងភូមិដ្ឋានរបស់ខ្លួនខាងលើ ដែលមានរយៈពេលជាង២ឆ្នាំរួចមកហើយ សម្រាប់លក់អោយពលករខ្មែរដែលចេញទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតសព្វថ្ងៃនេះ មិនត្រឹមតែប៉ុណ្ណោះ ជនបង្កនិងស្ត្រីម្នាក់ទៀតដែលជាប្រពន្ធ បានធ្វើត្រា សម្រាប់វាយលើ passport ក្នុងនោះមានត្រាជាអក្សរខ្មែរ១ផងដែរ ក្រៅពីនោះជាត្រា អក្សរ English ទាំងអស់ គេបានបញ្ជាក់ទៀតថា គេមិនទាន់ដឹងថាតម្លៃpassport មួយក្បាលគេលក់ជូនពលរដ្ឋខ្មែរដែលឆ្លងចូលប្រទេសថៃ មានតម្លៃប៉ុន្មាននោះទេ ក្រោយមកក៏បែកធ្លាយដំណឹងនេះលឺដល់សមត្ថកិច្ច ខ្មែរយើងតែម្តងក្រោយមក លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក អ៊ំ សុផល ស្នងការរងខេត្តខាងលើ ឱ្យចូលរួមសហការជាមួយសមត្ថកិច្ចច្រកទ្វារ ប្រទេសថៃ ដើម្បីចាប់យកជនសង្ស័យ ដែលសង្ងំលាក់ខ្លួននៅទីនោះមកដាក់ទោសនៅកម្ពុជាដោយខានមិនបាន ក្រោយមក ការសហការគ្នាចាប់ជនបង្កខាងលើនោះ គឺ ប្រកបបានដោយជោគជ័យ ខណៈពេលនេះ ជនបង្ក២នាក់ប្តីប្រពន្ធកំពុងតែស្ថិតក្នុងការស៊ើបសួរបន្ត នៅអធិការរដ្ឋានក្រុងប៉ោយប៉ែត ។
លោក អ៊ំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពីមានការចាត់តាំងពីលោកស្នងការ អោយរូបលោក ចូលរួមសហការជាមួយប៉ូលិសថៃដើម្បីចាប់ជនសង្ស័យខាងលើ យកមកចាត់ការតាមនិតិវិធីច្បាប់ក្នុងស្រុកខ្មែរនាខាងមុខនេះ ។
លោក អ៊ំ សុផល បានបញ្ជាក់ទៀតថា យើងបានរកឃើញ passport ដែលផលិតរួចរាល់នៅលេីផ្ទះរបស់ជនសង្ស័យ ចំនួនជាង២០passport ឯណោះ នេះគឺជាវុត្ថុតាងជាក់ស្តែង ដែលយើងអាចចោទប្រកាន់បានទៅតាមនិតិវិធីច្បាប់ ។
លោក អ៊ំ សុផល បានសំណូមពរដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលចេញទៅធ្វើពលករនៅប្រទេសថៃ គឺសុំកុំឱ្យចាញ់បោកពួកមេខ្យល់និងពួក លក់passport ក្លែងក្លាយ ដែលមិនមែនជាមន្ត្រីជំនាញ សម្រាប់ធ្វើ passport ចេញពីមន្ត្រី អន្តោប្រវេសន៍ នោះជាដាច់ខាត ហើយ លោកសំណូមពរចុងក្រោយថា មុននិងបងប្អូនចំណាយលិយទៅទិញpassport សុំពិនិត្យនិងពិចារណាអោយបានច្បាស់លាស់ជាមុនសិន ក្រែងលោមានpassport ខ្លះ ក្លែងក្លាយ ដែលប្រើការមិនបានបង្ករអោយសមត្ថកិច្ចថៃចាប់ខ្លួន ដោយចោទពីបទ ប្រើpassport ក្លែងក្លាយចូលទៅប្រទេសគ្មានច្បាប់ទម្លាប់នោះ ៕ វណ្ណា