ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណី សមគំនិតក្នុងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។
នគរបាលខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមាន ឈ្មោះ អៀង ចាន់ ភារំ អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិ ផ្សារ ឃុំ អន្លង់ត្នោត ស្រុក ក្រគ ខេត្ត ពោធិ៍សាត់ និងឈ្មោះ ស៊ាត បុរី អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិកាឡីខាងជើង ឃុំ ស្ពឺ ក ស្រុក បាភ្នំ ខេត្តព្រៃវែង។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៣និង៣០នាទីរសៀល សមត្ថកិច្ចនគរបាល បានរៀបចំប្រមូលផ្ដុំកម្លាំង ដើម្បីចុះធ្វើរដ្ឋបាលចំហរ នៅតាមផ្ទះ និងបន្ទប់ជួល ក៏មានជនសង្ស័យម្នាក់ជាជនខ្មែរបានមករកលួចថតសកម្មភាព និងនិយាយសារសម្លេងឆ្លងឆ្លើយក្នុងទូរស័ព្ទ គួរអោយសង្ស័យ (ក្រុមផ្ដល់ពត៍មានដល់ជនប្រព្រុត្តិបទល្មើស) រួចសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនបុរសនោះបាន នៅចំណុច ផ្លូវ ក្រាលកៅស៊ូ (ផ្លូវតាព្រឹម)ស្ថិតនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត យកមក កាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យ ឈ្មោះ ស៊ាត បុរី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិកាឡីខាងជើង ឃុំ ស្ពឺក ស្រុក បាភ្នំ ខេត្តព្រៃវែង និងបានពិនិត្រតាមទូរសព្ទដៃរបស់ឈ្មោះ ស៊ាត បុរី គឺជា ភ្នាក់ងារ ផ្តល់ពត៍មាន ពីការចុះបង្រ្កាបបទល្មើសឆបោកតាមអនឡាញពីសំណាក់សមត្ថកិច្ចទៅអោយជនជាតិ ចិន ពិតមែន ។
លុះនៅវេលាម៉ោង៥ និង១០ នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ច ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ទៀត ឈ្មោះ អៀង ចាន់ ភារំ ត្រង់ចំណុច ដីឡូតិ៍ ស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់បានឆ្លើយសារភាពថាពួកខ្លួនត្រូវបានមេក្រុម ទាញចូលគ្រូបតេលេក្រាម ធ្វើជាភ្នាក់ងារផ្តល់ពត៍មាន ពីវត្តមាន មានសមត្ថកិច្ច ចុះបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ទៅ អោយ ជនជាតិ ចិន (មិនស្គាល់អត្តសញ្ញាណ) ដោយ ទទួល បាន ប្រាក់ខែ ចំនួន ៥០០ដុល្លារ ក្នុង មួយ ខែ ពិតប្រាកដ មែន និងធ្វើការបាន១០ថ្ងៃតែប៉ុណ្ណោះ ក៏បែកការតែម្ដង ។
សមត្ថកិច្ចបានដកហូតសម្ភារះវត្ថុតាងម៉ូតូ ម៉ាក Honda PCX ពណ៌ ស ស្លាកលេខភ្នំពេញ1FD-4714( មធ្យោបាយធ្វើសកម្មភាព)ម៉ូតូ Honda CLICKពណ៌ ស ស្លាកលេខ ព្រៃវែង1Y-7649( មធ្យោបាយធ្វើសកម្មភាព)ទូរសព្ទម៉ាក់ ViVo ១ ទូរសព្ទiphone ចំនួន ២ គ្រឿង(មធ្យោបាយធ្វើសកម្មភាព) ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញក៏សាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញ និងបានឃុំខ្លួនក្នុងពន្ធគាររួចហើយ៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច