ខេត្តបាត់ដំបង៖ ព្រោះតែវិបត្តិផ្លូវចិត្តជាងតបណ្តាញខ្សែអ៉ីនធឺណិតម្នាក់បានសម្រេចធ្វើអត្តឃាតyy tvដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨និង០០ នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថៃ រដ្ឋានិន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងអ៉ីនធឺណិត មានទីលំនៅផ្ទះលេខ១២៣ ក្រុមទី៥ ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែអ៉ីនធឺណិត (ខ្សែកាបអុបតិច) ចងកទៅនឹងដើមដង្កោ បណ្តាលឱ្យស្លាប់យ៉ាងអាណោច អាធ័មព្រោះតែមានវិបត្តិផ្លូវចិត្ត។
ក្រោយពីត្រួតពិនិត្យដោយជំនាញបច្ចេកទេសនៃអធិការដ្ឋាននគរបាលក្រុង និងក្រុមគ្រូពេទ្យរួចមក មន្ត្រីជំនាញសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតដោយចងកពិតប្រាកដមែន បន្ទាប់មកសាកសពជនរងគ្រោះត្រូវបានមន្រ្តីជំនាញប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច