ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចស្រុកបាទីឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តតាកែវ៖ កម្លាំងសមត្ថកិច្ចស្រុកបាទីឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា នេះថា នៅវេលាម៉ោង២០ និង ១៥ នាទី ថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការដើរល្បាតក្នុងភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋានស្រុកបាទី លុះមកដល់ចំណុចភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កម្លាំងសមត្ថកិច្ចបានជួបមុខសញ្ញាសង្ស័យចំនួន ០២ នាក់ ហើយបានហៅត្រួតពិនិត្យ និងឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុស ច្បាប់ចំនួន ០៧ កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២ គ្រឿង ដែលមានដូចខាងក្រោម៖

១. ឈ្មោះ វ៉ាង សុវីន ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ(ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។ ដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ០១ កញ្ចប់ និងទូរស័ព្ទដៃចំនួន ០១ គ្រឿងនិង២. ឈ្មោះ សុខ អូន ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោង ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។ (ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។ ដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុស ច្បាប់ចំនួន ០៦ កញ្ចប់ និងទូរស័ព្ទដៃចំនួន០១ គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង០២ នាក់ខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


ចែករំលែក៖