ភ្នំពេញ៖ មេកន្ទុយលេខ២នាក់ ដែលមសត្ថកិច្ចនគរបាលខណ្ឌសែនសុខបង្ក្រាបនាពេលកន្លងមកនោះ ត្រូវបញ្ជួនទៅឃុំខ្លួននៅពន្ធធនាគារព្រៃសហើយ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ។
ជនសង្ស័យទី១ ឈ្មោះ ហ៊ួត គឹមហុង ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកាត់ដេរ និងជាមេកន្ទុយលេខ បច្ចុប្បន្នរស់នៅផ្ទះកើតហេតុ ទី២ ឈ្មោះ លី ថារី ភេទស្រី អាយុ៣២ឆ្នាំ ជាអ្នកទទួលកត់បន្ត ស្នាក់នៅផ្ទះលេខ៤៥D ផ្លូវសំរោងអណ្ដែត ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
សូមបញ្ជាក់អោយដឹងថា ទីតាំងកត់កន្ទុយលេខដុះស្លែ មួយកន្លែង ជ្រកក្រោមទីតាំងវេរលុយ (យីហោ) AMK ត្រូវសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនបានមនុស្ស ប្រុស ស្រី ចំនួន ៦នាក់ ក្នុងនោះមានអ្នកកត់ម្នាក់ កូនកញ្ច្រែងម្នាក់ (អ្នកទទួលកត់បន្ត) និងអ្នកចូលចាក់ចំនួន ៤នាក់ ដកហូត វត្ថុតាងជាច្រើនទៀត កាលពីវេលាម៉ោង១៥ និង១០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការចុះបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិកានគរបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោក សេង ហ៊ាង ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ករណីបង្ក្រាបល្បែងកន្ទុយលេខដុះស្លែ នៅខណ្ឌសែនសុខឃាត់មនុស្ស៦នាក់ សមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការតែ៤នាក់ប៉ុណ្ណោះ ដោយឡែកមនុស្ស ២នាក់ ផ្សេងទៀត គឺជាអនីតិជន ត្រូវបានអប់រំដោះលែងអោយត្រឡប់ទៅវិញ ។
ប្រភពបន្តថា ក្រោយពី សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជសង្ស័យ៤នាក់ទៅសាលាដំបូងរាជធានីភ្នំពេញនោះ យោងតាមអង្គហេតុជាប់ពាក់ពន្ធ័តែស្រី្ត២នាក់តែប៉ុណ្ណោះ ដោយឡែក មនុស្សប្រុស២នាក់ទៀតមិនជាប់ពាក់ព័ន្ធទេ (ព្រោះគ្រាន់ជានាក់ទៅចាក់)៕ តុង សីហា