ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់យប់បណ្តាលឲ្យរបួសនិងស្លាប់ដោយសារបើកបរមិនគោរពច្បាប់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ ជារៀងរាល់យប់នៅក្នុងរាជ ធានីភ្នំពេញគេបានសង្កេតឃើញថា បញ្ហា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាញឹក ញាប់នៅលើដងផ្លូវដែលករណីខ្លះឈាន ដល់បាត់បង់អាយុជីវិត ខ្លះទៀតរងរបួស ធ្ងន់និងស្រាល និងរងការខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ។

បញ្ហាទាំងអស់នេះផ្តើមឡើងជាច្រើន ករណីដោយខ្លះបើកបរក្នុងស្ថានភាពស្រវឹង ខ្លះទៀតបើកបរក្នុងល្បឿនហួសកំណត់ ខ្លះទៀតបើកបរមិនគោរពច្បាប់ ដែល បណ្តាលឲ្យកើតឡើងនូវគ្រោះថ្នាក់ទាំង នេះ។ ជាក់ស្តែងនៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ គ្រាន់តែរាប់ត្រួសៗករណីគ្រោះទាំងនេះ បានកើតឡើង៤ទៅ៥ករណីក្នុងរាជធានី ភ្នំពេញដែលបណ្តាលឲ្យមនុស្សរងរបួស ធ្ងន់និងស្រាល។ ចំណែកទ្រព្យសម្បតិ្តបានរងការខូចខាតហើយរថយន្តបង្កខ្លះបានបើក គេចបាត់ស្រមោល ខណៈបុកទៅលើជន រងគ្រោះ ខ្លះទៀតក៏ត្រូវបានឃាត់និងយក ទៅរក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់។

នៅរំលងអធ្រាត្រយប់ថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិ លេខ៦ ក្នុងខណ្ឌជ្រោយចង្វាបានធ្វើឲ្យ មនុស្ស៣នាក់រងរបួសធ្ងន់និងស្រាលហើយ រថយន្តមិនត្រូវបានចាប់នោះទេ ដោយបើក គេចបាត់ស្រមោល។ រីឯរ៉ឺម៉កម៉ូតូដែលចត នៅលើចិញ្ចើផ្លូវមុខសណ្ឋាគារណាហ្គាល ត្រូវបានរថយន្តបើកបុកឡើងខ្ទេចតែម្ចាស់ មិនរងរបួសនោះទេ ហើយរថយន្តបង្កក៏ ចាប់មិនបានដែរ ។

មិនតែប៉ុណ្ណោះនៅវេលាម៉ោងជិត៣ រំលងអធ្រាត្ររថយន្តអូឌី ពណ៌ស មួយ គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2X-7929 បានបើកបុកខឿនសួនច្បារមុខផ្ទះសម្តេច នាយករដ្ឋមន្ត្រីតែមិនបណ្តាឲ្យបងប្អូនប្រជា ពលរដ្ឋណារងរបួសឬបាត់បង់អាយុជីវិតឡើយ ៕ អរុណរះ

ss

aa


ចែករំលែក៖