ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជខណ្ឌដូនពេញ​ឃាត់ខ្លួនយុវជនម្នាក់​ក្រោយធ្វើសកម្មភាពលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវកម្លាំងអាវុធខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិច មិនទាន់បានសម្រេចផងក៏ត្រូវកម្លាំងល្បាតប្រទះឃើញចាប់ឃាត់ខ្លួនតែម្តង ។

ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី២១ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៤៨ កែងផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុខពេលឃាត់ខ្លួនយុវជនសង្ស័យខាងលើនេះ គឺកម្លាំងកំពុងតែជិះល្បាតការពារសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពលួចកាច់កម៉ូតូគេ រួចក៏អន្តរគមន៍ដោយឃាត់ខ្លួនជាក់ស្តែងតែម្តង ។

បច្ចប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕ស តារា

image3 image1 image2


ចែករំលែក៖