ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំង អស់មេត្តាជ្រាបថា កាលពីទី០៥ ខែមិថុនា ឆ្នាំ២០២៦ សាលាដំបូងខេត្តបន្ទាយមានជ័យ បានទទួលចាត់ការលើ សំណុំរឿងព្រហ្មទណ្ឌលេខ ៩៤៦ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលមានជនជាប់ចោទចំនួន ៣នាក់និងបក្ខពួក៖
១. ឈ្មោះ ហាក់ ម៉េងហាង ភេទប្រុស អាយុ ៥៤ឆ្នាំ សញ្ជាតិខ្មែរ ។(មានខ្លួន)
ត្រូវបានតំណាងអយ្យការដាក់ស្ថិតក្រោមការពិនិត្យពីបទ៖ អ្នកសមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ប្រព្រឹត្តនៅចំណុចអគារ ០២ល្វែង ០៤ ជាន់ផ្ទាល់ដី មានចំនួន ១៤ បន្ទប់ ក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ១៣ និងមាត្រា ៥ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ឋបច្ចេកវិទ្យា។
០២.ឈ្មោះ LIU MANG ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ។(គេចខ្លួន)
០៣.ឈ្មោះ ស៊ុន សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៤១ឆ្នាំ ។ (គេចខ្លួន)
០៤.បក្ខពួក ។ (គេចខ្លួន)
ត្រូវបានតំណាងអយ្យការដាក់ស្ថិតនៅក្រោមការពិនិត្យពីបទ៖ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅ ចំណុចអគារ ០២ល្វែង ០៤ជាន់ផ្ទាល់ដី មានចំនួន ១៤ បន្ទប់ ក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ដែលមានចែងឲ្យ ផ្តន្ទាទោសតាមមាត្រា ៥ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង១០ និង០០នាទី នៅចំណុចភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានចុះឆែកឆេរអគារចំនួន ០២ទីតាំងជិតគ្នា ដោយទីតាំងទី០១ អគារ ០៦ជាន់ មាន ៣០បន្ទប់ រកឃើញមាន ជនជាតិចិនចំនួន ៦៦នាក់ (ស្រី ០១នាក់) ដោយពុំរកឃើញ ឬដកហូតសម្ភារៈពាក់ព័ន្ធជាមួយការឆបោកតាមប្រព័ន្ធអន ឡាញនោះទេ ចំពោះម្ចាស់ទីតាំងខាងលើមានឈ្មោះ ខេង សុឃីម ភេទប្រុស អាយុ ៤២ឆ្នាំ។ និងទីតាំងទី០២ នៅ វេលាម៉ោង ១០ និង ២០នាទី អគារ ០២ល្វែង ០៤ជាន់ផ្ទាល់ដី មានចំនួន ១៤បន្ទប់ រកឃើញមានជនជាតិចម្រុះជាតិ សាសន៍ចំនួន ៤៥នាក់ ដោយមានជនជាតិចិនចំនួន ៣៩នាក់ (ស្រី ០២នាក់) ជនជាតិភីលីពីន ចំនួន ០៣នាក់, ជន ជាតិមីយ៉ាន់ម៉ាចំនួន ០៣នាក់ (ស្រី ០២នាក់) និងជនជាតិកាស្យាស្ថាន ០១នាក់ ព្រមទាំងបានដកហូតសម្ភារៈរួមមាន ០១.កុំព្យូទ័រ LAPTOPS ចំនួន ៤៥គ្រឿង ០២.កុំព្យូទ័រ ALL IN ONE ចំនួន ១២គ្រឿង ០៣.ទូរសព្ទដៃចំនួន ៧៥ គ្រឿង ចំពោះអគារខាងលើជាកម្មសិទ្ធរបស់ឈ្មោះ ហាក់ ម៉េងហាង ភេទប្រុស អាយុ ៥៤ឆ្នាំ ហើយសមត្ថកិច្ចបានធ្វើ ការសាកសួរទៅជនរងគ្រោះខាងលើ ទើបដឹងថាពួករូបគេមកធ្វើការនៅទីនេះ ដោយមានមេការឈ្មោះ LIU MANG ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ និងបក្ខពួកផ្សេងទៀត (គេចខ្លួន) ជាអ្នកមើលការខុសត្រូវនៅទីនោះ ។ ក្រោយមក សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំងទាំងពីរខាងលើយកមកសួរនាំ ទើបដឹងថាអគារ ០២ល្វែង ០៤ជាន់ផ្ទាល់ដី មានចំនួន១៤បន្ទប់ របស់ឈ្មោះ ហាក់ ម៉េងហាង គឺរូបគេបានជួលទៅឱ្យឈ្មោះ ស៊ុន សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៤១ឆ្នាំ កាលពី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ឱ្យជនជាតិចិនស្នាក់នៅ។ ចំណែកម្ចាស់ទីតាំងអគារ ០៦ជាន់ មាន៣០បន្ទប់ របស់ឈ្មោះ ខេង សុឃីម ក្រោយពីការសាកសួរ និងពិនិត្យលើ ឯកសាររួចមក អគាររបស់រូបគេមិនមានជាប់ពាក់ព័ន្ឋអ្វី ជាមួយ និងបទល្មើសឆបោតាមប្រព័ន្ធអនឡាញនោះទេ ពេលត្រូវបានតំណាងអយ្យការអនុញ្ញាតទៅរូបគេត្រឡប់ទៅ ផ្ទះវិញ។
បន្ទាប់ពីបានធ្វើនីតិវិធីលើជនត្រូវចោទដែលឃាត់ខ្លួនបានរួច និងបានពិនិត្យភស្តុតាងក្នុង សំណុំរឿង ចប់សព្វគ្រប់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជន ត្រូវចោទតាមរយៈដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលេខ ១០៣៧ ព្រ.ទIII”ក”/២៦ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៦ លើជនត្រូវចោទឈ្មោះ ហាក់ ម៉េងហាង ភេទប្រុស អាយុ ៥៤ឆ្នាំ សញ្ជាតិខ្មែរ រីឯជនត្រូវចោទ ដែលគ្មានអត្ត សញ្ញាណ ចៅក្រមស៊ើបសួរបានចេញដីកាស្រាវជ្រាវសាវតាជាតិដើម្បីយកមកចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច