ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាសាធារណៈ ផ្សព្វផ្សាយនិងពិគ្រោះយោបល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក សង្កាត់កាកាបទី២ បានរៀបចំវេទិកាសាធារណៈ ផ្សព្វផ្សាយ និងពិគ្រោះយោបល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលរៀបចំនៅវត្តតាំងកសាងខាងត្បូង ស្ថិតក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ។

ពិធីនេះស្ថិតក្រោមអធិបតីភាពលោក វីត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានសង្កាត់កាកាបទី២ តំណាងដ៍ខ្ពង់ខ្ពស់លោកស្រី សួស រដ្ឋាវី រដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងដោយមានការអញ្ជើញចូលរួមពី លោក តុប អឿន  អនុប្រធានក្រុមការងារ លោកសំ សារ៉ាវុធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ សមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ លោក វង្ស សៀងហាក់ ចៅសង្កាត់កាកាបទី២ និងលោក លោកស្រីក្រុមប្រឹក្សាសង្កាត់ លោកនាយប៉ុស្តិ៍ លោកមេភូមិទាំងប្រាំភូមិ និង ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់កាកាបទី២ ចំនួន៦៨នាក់ ស្រី៤២នាក់។ ក្នុងឱកាសនោះ ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ក៏បានធ្វើការផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់បារីអេឡិចត្រូនិក ក្មេងទំនើង និងច្បាប់ចរាចរណ៍៕

ដោយ៖ សីហា សែនសុខ


ចែករំលែក៖