ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌសែនសុខ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ (កបប សាខាគយនិងរដ្ឋាករខណ្ឌសែនសុខ ចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុន FWI ដែលទទួលស្តុកទំនិញផ្សេងៗ រួមទាំងសាច់បង្កកផងដែរ 

ចែករំលែក៖

ភ្នំពេញ៖ លោក ចេង មន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ(កបប សាខាគយនិងរដ្ឋាករខណ្ឌសែនសុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ) ចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុន FWI ដែលទទួលស្តុកទំនិញផ្សេងៗ រួមទាំងសាច់បង្កកផងដែរ ដែលមានស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ប្រភពីអាជ្ញាធរខណ្ឌសែនសុខបានអោយដឹងថាក្រោយពីបានធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងធ្វើតេស្តវិភាគរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (កបប) និងសាខាគយរដ្ឋាករខណ្ឌសែនសុខ បញ្ជាក់ថា៖ ទំនិញប្រភេទសាច់បង្កក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចំនួន ០៩ រួមមាន៖ ចិន ប្រេសុីល សហរដ្ឋអាមេរិច ឥណ្ឌា ហ៊ូឡង់ តៃវ៉ាន់ អូស្ត្រាលី អេត្យូពី និងកម្ពុជា ពុំមានមុខទំនិញប្រភេទសាច់បង្កកនាំចូលពីប្រទសថៃឡើយ៕

ដោយ៖ សីហា សែនសុខ


ចែករំលែក៖