ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត BYD ត្រូវរថយន្ត Ford Ranger បើកទៅបុកពីក្រោយរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាក Ford Ranger មួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តម៉ាកBYD បម្រុងនិងបត់ត្រឡប់ក្រោយ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៦:៣០នាទីយប់ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក BYD ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BY-2039 ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីលិចទៅកើត​ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបង្អង់ល្បឿន វាយស៊ីញ៉ូបម្រុងនិងបទឆ្វេងត្រឡប់ក្រោយវិញ​ ភ្លាមនោះដែរ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក Ford Ranger ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2CF-7271  បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នា​ក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្ត BYD ពេញទំហឹងរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ​ ។ 

ក្រោយកើតហេតុ​ ភាគីម្ចាស់រថយន្តទាំងសង្ខាងក៏បានសម្រួលគ្នាដែរ​តែមិនត្រូវ​ ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្រ្តីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖