ខេត្តស្ទឹងត្រែង៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តស្ទឹងត្រែង កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីល្មើសច្បាប់ជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុប ចំនួន០៦នាក់ បញ្ជូនទៅតុលាការ។
ទាក់ទិនករណីខាងលើកម្លាំងប្រតិបត្តិការបានបបង្ក្រាបមុខសញ្ញាករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន០៥នាក់ ក្នុងរយៈពេល ០២ថ្ងៃជាប់ៗគ្នា ។
គួរបញ្ជាក់ថាថ្ងៃទី០៦ មិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញចុះឃាត់ឈ្មោះ ហុក សារិទ្ធ អាយុ ៤៨ឆ្នាំ អតីតយោធាសោធននិវត្តន៍នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដក ហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន ០៧កញ្ចប់ ទម្ងន់សុទ្ធ ២១.៣ក្រាម , -ទូរសព្ទ ០១គ្រឿង និង – ប្រាក់មួយចំនួនទៀត ។
លុះនៅថ្ងៃទី០៧ មិថុនា ឆ្នំា២០២៦ បន្តស្រាវជ្រាវឃាត់ ខ្លួនបក្សពួក ០៤នាក់បនបន្ថែមៀតនៅក្រុងស្ទឹងត្រែង រួមមាន : ១- ឈ្មោះ ឌី ភូមចាន់បរមី ១៩ឆ្នាំ,
២- ស្លេះ រ៉ូហ្វី ១៨ឆ្នាំ,
៣- សឿន ឧស្សាហ៍ ២០ឆ្នាំ, និង៤-ឈ្មោះ សី ដាលី ស្រី, ១៨ឆ្នាំ ។
ក្នុងសកម្មភាពនេះ ដកហូតវត្ថុតាងថ្នាំញៀនមាន : – (Ice) ០៤កញ្ចប់ ទម្ងន់សុទ្ធ ៥៦.៦០ក្រាម, – ម៉ូតូ ០២គ្រឿង, -ទូរសព្ទ ០៥គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន និង- សម្ភារៈសេពមួយចំនួនទៀត ។
ស្ថិតក្នុងករណីបន្ទាប់កម្លាំងកងរាជអាវុធហត្ថបានឃាត់ ខ្លួនជនសង្ស័យ ក្នុងករណី លួចមានស្ថានទម្ងន់ទោស និង ប្រើប្រាស់គ្រឿងញៀន) ០១នាក់ ដែលប្រព្រឹត្ត កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២២:១៨នាទី ក្រោយទទួលពាក្យបណ្តឹងពីតំណាង ក្រុម ហ៊ុនម្សៅដំឡូងមីចំកាត់ (ចំការចេក) ស្ថិតក្នុង ស្រុកបុរីអូរស្វាយសែនជ័យ និងបានប្រគល់ជនសង្ស័យ ០១ នាក់ ឈ្មោះ ប៊ុន យ៉ត អាយុ ២៣ឆ្នាំ មុខរបរជា (កម្មករក្រុមហ៊ុន) ។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិក្រុមហ៊ុន កាលពីវេលាម៉ោង ២១:១៣នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦(ថ្ងៃដដែល) ។
វត្ថុតាងដកហូតរួមមាន : – ខ្សែភ្លើង ០៤ដុំ, – ដាវ ០១, – កូនកាំបិត ០២, – ចបជីក ០១ និង – កណ្តៀវ ០១។ ក្រោយការធ្វើ តេស្តទឹកនោម សមត្ថកិច្ចរកឃើញថាជនសង្ស័យមានវិជ្ជមាន (+) សារធាតុញៀនថែមទៀតផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ រួមនឹងវត្ថុតាង ខាង លើ ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់!៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច