ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីលួចខ្សែភ្លើង និងសម្ភារៈក្នុងអគារទុកចោលឃាត់ខ្លួនជនសង្ស័យ ០៧នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស័ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនិង ជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ទាំង៤ បានចុះបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយចូលកាត់ខ្សែភ្លើង និងលួចសម្ភារៈក្នុងអគារជីនប៉ី៤ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់រួមមាន ៖

១-ឈ្មោះ ឡេ ឡែន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។

២-ឈ្មោះ រឿន ថៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។

៣-ឈ្មោះ តូច សុខជា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។

៤-ឈ្មោះ ជុ សុចិត្ត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។

៥-ឈ្មោះ ពោច បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។

៦-ឈ្មោះ ផាន់ ពិសី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។

៧-ឈ្មោះ រិន ណាទ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ។

ករណីខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់សាធារណជនជ្រាបថា អំពើលួច និងការទទួលទិញ រក្សាទុក ឬលាក់បាំងវត្ថុដែលដឹងថាបានមកពីអំពើល្មើស គឺជាបទល្មើសដូចគ្នា និងត្រូវផ្តន្ទាទោសតាមច្បាប់ ។ ស្នងការដ្ឋាននគរបាលខេត្តកំពុងស្រាវជ្រាវបន្ថែមពាក់ ព័ន្ធករណីជនណាទទួលផលចោរកម្ម ។

សូមបងប្អូនប្រជាពលរដ្ឋកុំទិញ ឬទទួលយកសម្ភារៈដែលមានប្រភពមិនច្បាស់លាស់ ដើម្បីជៀសវាងការពាក់ព័ន្ធនឹងបទល្មើស និងការទទួលខុសត្រូវចំពោះមុខច្បាប់ ៕


ចែករំលែក៖