ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន ស្នើឱ្យមន្ដ្រីជំនាញពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខភាពពលរដ្ឋ និងបង្កើនទំនិញក្នុងស្រុក 

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើឱ្យមន្ដ្រីជំនាញ ត្រូវបន្ដអនុវត្ដ ពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខ ភាពពលរដ្ឋ និងលើកកម្កើង បង្កើនទំនិញក្នុងស្រុក ជីវភាពពលរដ្ឋធូរធារ ។ សម្ដេចម៉ែន សំអន បានស្នើបែបនេះ ខណៈ

អញ្ជើញចូលរួមពិធីបើក “ពិព័រណ៍ទុរេន និងដំណាំផ្លែឈើហូបផ្លែ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំ។

ពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំផងដែរ ។ កម្មវិធីពិព័រណ៍ទុរេន និងដំណាំផ្លែឈើហូបផ្លែ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ បានរៀបចំឡើយដោយរដ្ឋបាលខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅមាត់ទន្លេសិប្បនិមិ្មត្ត ខេត្តត្បូងឃ្មុំ។ ‎ក្នុងពិព័រណ៍នេះ ភ្ញៀវអញ្ជើញចូល រួមនឹងមាន ឱកាស៖ ‎១.ទស្សនានិងភ្លក់រសជាតិទុរេនខេត្តត្បូងឃ្មុំដ៏ល្បីល្បាញ ដែលដាំដុះតាមស្តង់ដារ និងមានគុណភាពខ្ពស់។ ២.ស្វែង យល់ពីប្រភេទដំណាំឈើហូបផ្លែជាច្រើន ដូចជា មង្ឃុត ខ្នុរ សាវម៉ាវ មៀន និងផលិតផលកសិកម្មផ្សេងៗទៀត។ ៣.គាំទ្រផលិតផលរបស់ប្រជា កសិករ ដោយផ្ទាល់ តាមរយៈការទិញ និងការបញ្ជាទិញពីស្តង់ពិព័រណ៍។ ៤. ស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម។

‎. សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ អាជីវករ និងអ្នកស្រឡាញ់ផលិតផលកសិកម្មទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មខ្មែរ ជាពិសេសទុរេន និងដំណាំឈើហូបផ្លែរបស់ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលបានការពេញនិយមកាន់តែខ្លាំង ព្រមទាំងជំរុញឱ្យពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខភាពពលរដ្ឋ៕

ដោយ៖សំរិត


ចែករំលែក៖