ខេត្តកណ្ដាល៖ នៅយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបានចេញប្រតិបត្តិការបង្ក្រាបមុខសញ្ញា កាន់ កាប់អាវុធសម្រាប់ប្រហារដែលបង្កដោយក្មេងទំនើង ដោយឃាត់ខ្លួនបានចំនួន៥នាក់។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១១ និង៥០នាទីនៅភូមិទួលស្រម៉រ ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន ៥នាក់។
១-ឈ្មោះ ឈឿន រតន: ហៅក្រៅណាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នស្នាក់នោបន្ទប់ជួលភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល(អ្នកកាន់កាំបិត)គ្មានសារធាតុញៀនក្នុងទឹកនោម(-)២-ឈ្មោះ ពៅ សោភណ្ឌ ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិត្នោត ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល( អ្នកកាន់ជំពាម)គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
៣-ឈ្មោះ ទី ប៊ុនហេង ហៅក្រៅគ្មាន ភេទប្រុស អាយុ ១៧ឆ្នាំមុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល គ្មានសារធាតុញៀនក្នុងទឹកនោម(-),៤-ឈ្មោះ សែន វិចិត្រ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល គ្មានសារធាតុញៀនក្នុងទឹកនោម(-)និង៥-ឈ្មោះ ហឿន ផានី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាលគ្មានសារធាតុញៀនក្នុងទឹកនោម(-)។
វត្ថុតាងចាប់យក៖ ១.ម៉ូតូ០១គ្រឿង ម៉ាកHonda ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ បាត់ដំបង 1AU-7060,២.ម៉ូតូ០១ Suzuki nex ពណ៌ស សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CT-6748,
៣.ម៉ូតូ ០១គ្រឿងម៉ាក Suzuki nex ពណ៌ស សេរីឆ្នាំ២០២០ គ្មានផ្លាកលេខ,៤.កាំបិតផ្កាក់ ដងឈើចំនួន០១ប្រហែង ៨០សង់ទីម៉ែត្រ,៥.ជំពាមកៅស៊ូ ដងជ័រចំនួន០១។
នគរបាលប្រាប់ថា មុនកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ នគរបាលរដ្ឋបាលពើក បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អ ថាមានក្មេងទំនើង១ក្រុមដៃកាន់ដោយកាំបិតផ្កាក់ និងជំពាមកៅស៊ូ បានធ្វើសកម្មភាពជិះម៉ូតូប្រសាចពេញផ្លូវនៅត្រង់ចំណុចកើតហេតុខាងលើ។
ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងប៉ុស្ដិ៍ សហការណ៍ជាមួយកម្លាំងផ្នែកជំនាញរួមជាមួយប្រជាការពារបានចេញល្បាតប្រទាក់ក្រឡាពួនស្ទាក់ រហូតឃាត់ខ្លួនក្រុមជនសង្ស័យរួមទាំងវត្ថុតាងយកទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យទាំង០៥នាក់ បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកពិតជាបានកាន់កាំបិតផ្កាក់ និងជំពាមកៅស៊ូ ជិះម៉ូតូតាមដងផ្លូវពិតប្រាកដមែន។
ចំពោះករណីខាងលើនេះកម្លាំងប៉ុស្ដិ៍និងផ្នែកជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច