ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៩:៣០នាទី ស្ថិតនៅតាមបណ្ដោយមហាវិថីចោមចៅ (ផ្លូវវេងស្រង) ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ។
ជនសង្ស័យឈ្មោះឆែម ដាវុធ ភេទ ប្រុស អាយុ ៤៩ឆ្នាំ។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាស្គូពី ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខភ្នំពេញ 1BC-3176 (ប្រគល់ឱ្យជនរងគ្រោះវិញ)។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនបន្ត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច