ព័ត៌មានទាន់ហេតុការណ៍៖

អុជធូបទុកចោល រួចយកបាយម្ហូបឱ្យកូនលក់ដូរនៅផ្សារ លុះត្រឡប់មកវិញ ឆេះផ្ទះអស់

ចែករំលែក៖

ខេត្តសៀមរាប ៖ អុជធូបទុកចោលយកបាយម្ហូប ឱ្យ កូនលក់ដូរនៅផ្សារចាស់ ត្រឡប់មកវិញ ឆេះផ្ទះល្វែង អស់ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច សំណាងល្អ អត់រាលដាល ដល់ផ្ទះអ្នកជិតខាង។ ហេតុការណ៍ ករណី ឆឆេះផ្ទះកើតហេតុ នៅម៉ោង១១និង១៥ នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៦ នៅចំនុចស្ថិតនៅតាមបណ្តោយផ្លូវលេខ ២១ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

បើតាមប្រភពពីមន្ត្រី នគរបាលជំនាញបានប្រាប់នៅរសៀល ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦ នេះថា មានករណីភ្លើងឆេះក្នុងផ្ទះល្វែង១ ល្វែងជាន់ផ្ទាល់ដីដំបូលប្រក់ស័ង្កសី ទំហំ៥ម៉ែត្រគុណ១០ម៉ែត្រ ដែលមានម្ចាស់ទីតាំងឈ្មោះ ពៅ ប៊ុនរ៉េន ភេទ ប្រុស អាយុ៦៥ឆ្នាំ រស់ នៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពបានបន្ថែមថា ការពន្លត់ នេះបានប្រតិបត្តិការពន្លត់អណ្តាតភ្លើងរលត់អស់ទៅវិញនៅម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ ។

ប្រភពបញ្ជាក់ថា ករណីភ្លើងឆេះផ្ទះល្វែងនេះ បានប្រើ ប្រាស់ឡានទឹក ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន០២គ្រឿង ឡានធំដោយប្រើទឹកអស់ ២ឡាន និងឡានរបស់កងរាជអាវុធហត្ថខេត្តសៀមរាបចំនួន០១គ្រឿង ឡានធំ ( ប្រើទឹកអស់ ១ ឡាន )។

ករណីនេះមិនមានប៉ះពាល់ដល់ អាយុជីវិត ឬបង្កឱ្យមានស្នាមរបួស ដល់បងប្អូនប្រជាពលរដ្ឋណាម្នាក់នោះទេ គឺឆេះតែខោអាវមួយចំនួន កង្ហារភ្ជាប់ជញ្ជាំង ០១ គ្រឿង សាឡុងពូកចំនួន ០១,គ្រែ ចំនួន ០១,ពូកទទឹង ១៨០ ស.ម បណ្តាយ ២ម៉ែត្រ កុងម៉ា ចំនួន ០២  ហើយ សម្រាប់អាគារគឺមិនមានបាក់រលំ រឺ ប្រេះផុយអ្វីនោះទេ។

មូលហេតុគឺបណ្តាល មកពីអុជធូកចោល ហើយជិះម៉ូតូយកម្ហូបឱ្យកូននៅផ្សារចាស់ ទើបបណ្តាលឱ្យឆេះផ្ទះតែម្តង ។ ករណីឆេះផ្ទះ១ ល្វែងនេះបើគិតជាទឹកប្រាក់អស់ប្រមាណជិត ១ ម៉ឺនដុល្លារ៕


ចែករំលែក៖