ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានចោទប្រកាន់ប្រទេសមហាអំណាច ទាំងពីរគឺអាមេរិកនិងចិនថា ជាអ្នកបង្កឲ្យមានការផ្លាស់ប្តូរបរិយាកាសបង្កឲ្យមាន ព្យុះភ្លៀងបំផ្លាញហ្វុីលីពីន។
កាលពីថ្ងៃទី២៣ ខែតុលា នៅក្នុងជំនួបជាមួយពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែព្យុះ Haima ប្រធានាធិបតី ឌុយទែរ តេ បានចោទប្រកាន់ប្រទេសឧស្សាហកម្មគឺអាមេរិកនិងចិនដែលបង្កឲ្យមានជាតិពុល បញ្ចេញទៅក្នុងបរិយាកាសបណ្តាលឲ្យ អាកាសធាតុកខ្វក់ប្រែប្រួលអាកាសធាតុ និងបង្កឲ្យមានព្យុះភ្លៀងជាច្រើនកើតឡើងនៅក្នុងប្រទេសហ្វុីលីពីន និងប្រទេសជា ច្រើនទៀត។
ជាមួយគ្នានោះលោក ឌុយទែរតេ ក៏បាន បញ្ជាក់ផងដែរថា រដ្ឋាភិបាលរបស់លោក នឹងមិនព្រមចុះកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការកាត់បន្ថយឧស្ម័នកាបូនិកឡើយដែល អាចរារាំងកំណើតវិស័យឧស្សាហកម្មនៅក្នុងប្រទេសរបស់លោក។
មានប្រសាសន៍ទៅកាន់ពលរដ្ឋដែល រងផលប៉ះពាល់ដោយសារតែព្យុះ Haima លោក ឌុយទែរតេ បញ្ជាក់ថា ប្រទេសឧស្សា ហកម្មដូចអាមេរិក និងប្រទេសនៅតំបន់ អាស៊ីដូចជាចិនកំពុងតែបញ្ចេញឧស្ម័ន ពុលបំផ្លាញបរិយាកាសជាច្រើនទសវត្ស កន្លងមកធ្វើឲ្យប្រទេសកំពុងតែអភិវឌ្ឍន៍ និងប្រទេសតូចៗក្លាយជាជនរងគ្រោះនៅក្នុងការបំផ្លាញបរិយាកាសទាំងនោះ។ លោកបន្តទៀតថា ប្រទេសហ្វុីលីពីនបាន បញ្ចេញជាតិពុលចូលក្នុងបរិយាកាសតិចតួចបំផុតមិនធ្វើឲ្យប៉ះពាល់ដល់បរិយា កាសឡើយ ដូច្នេះប្រទេសរបស់លោកនឹងមិនកាត់បន្ថយការបញ្ចេញឧស្ម័នពុលនោះឡើយ ។
លោក ឌុយទែរតេ បញ្ជាក់ទៀតថា «នៅក្នុងបដិវត្តន៍វិស័យឧស្សាហកម្មដែលបានផ្ទុះឡើងកាលពីឆ្នាំ១៩០២ មនុស្ស ជាតិបានរកឃើញនូវការប្រើប្រាស់ប្រេង ក្នុងនោះមានអាមេរិក និងប្រទេសតំបន់អឺរ៉ុប ព្រមទាំងចិន។ ក្រោយសង្គ្រាមប្រទេស ទាំងនោះបានប្រើប្រាស់គ្រឿងម៉ាស៊ីនជាច្រើនដោយម៉ាស៊ីនទាំងនោះបានបញ្ចេញជាតិពុលចូលក្នុងបរិយាកាស។ នៅក្នុង ប្រទេសហ្វុីលីពីនលោកអ្នកអាចរាប់រោង ចក្រដែលបញ្ចេញជាតិពុលតាមម្រាមដៃ អស់ ដូច្នេះហ្វុីលីពីនដូចជាមិនប៉ះពាល់ ដល់បរិយាកាសឡើយ។
នៅក្នុងសន្ធិសញ្ញាអន្តរជាតិហ្វុីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេស១៧៨ ដែលបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុក្នុង ទីក្រុងប៉ារីស។
កាលពីថ្ងៃទី១៩ ខែតុលា ព្យុះសង្ឃរា Haima បានវាយប្រហារចូលដីគោកលើ កោះ Luzon ប្រទេសហ្វីលីពីនបានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន។
សូមរំលឹកថា ព្យុះ Haima បានសម្លាប់ មនុស្សជាង១០នាក់ ហើយបាត់ខ្លួនជា ច្រើននាក់ទៀត។ ក្រុមអ្នកឯកទេសកំពុង កំណត់រកចំនួនជនរងគ្រោះពិតប្រាកដ ដែលស្លាប់ដោយសារតែព្យុះ Haima នេះ។
នាយកដ្ឋានអភិវឌ្ឍន៍ និងសុខុមាល ភាពសង្គមបានឲ្យដឹងថា គ្រួសារចំនួន ១៨.២៧៧គ្រួសារឬស្មើនឹង៨០.២៧៥ នាក់បានរងផលប៉ះពាល់នៅក្នុង ២៦៦ភូមិ ដោយពួកគេភាគច្រើនគឺរស់នៅក្នុងជម្រកបណ្តោះអាសន្នចំនួន២០៩នៅមជ្ឈមណ្ឌល ជម្លៀសជនភៀសខ្លួន៕ ម៉ែវ សាធី