ព័ត៌មានទាន់ហេតុការណ៍៖

Djokovic ដកខ្លួនចេញចេញពីកម្មវិធី ATP Finals បន្ទាប់ពីឈ្នះពានទី១០១នៅក្នុងអាជីព

ចែករំលែក៖

ម្ចាស់ជើងឯក ATP Finals ប្រាំពីរសម័យ Novak Djokovic បានដកខ្លួនចេញពីការប្រកួតបញ្ចប់រដូវកាលដោយសារតែរបួសស្មាប៉ុន្មានម៉ោងបន្ទាប់ពីការឈ្នះពានរង្វាន់លើកទី ១០១ របស់គាត់នៅឯការប្រកួត Hellenic Championshipនៅទីក្រុងTurin ។

Djokovic បានចំណាយពេលជិតបីម៉ោងដើម្បីផ្តួលកីឡាករអ៊ីតាលី Lorenzo Musetti ដោយលទ្ធផល4-6 6-3 7-5 ហើយនឹងមិននៅក្នុងទីក្រុង Turin ដែលជាកន្លែងការប្រកួត ATP Finals ចាប់ផ្តើមនៅថ្ងៃអាទិត្យនេះឡើយ។

Djokovic បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំពិតជាទន្ទឹងរង់ចាំការប្រកួតនៅទីក្រុង Turin និងផ្តល់ឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ។ ប៉ុន្តែបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះនៅទីក្រុង Athens ខ្ញុំមានការសោកស្ដាយក្នុងការចែករំលែកថាខ្ញុំត្រូវការដកខ្លួនចេញដោយសារតែរបួសដែលកំពុងបន្ត។”

Djokovic ក៏​បាន​ខកខាន​ការ​ប្រកួត​រដូវ​កាល​មុន​ដែរ​ដោយ​មាន​របួស ដោយ​បាន​ឈ្នះ​ពាន​ចុងឆ្នាំនេះជា​លើក​ទី​ប្រាំពីរ​របស់​គាត់ក្នុង​ឆ្នាំ ២០២៣៕


ចែករំលែក៖