ព័ត៌មានទាន់ហេតុការណ៍៖

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! ខណៈបុរសម្នាក់បានរងរបួសធ្ងន់ជិះម៉ូតូទៅបុករថយន្ត

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវហើយអ្នកបើកបររថយន្តរថយន្តព្យាយាមបើករត់ប្រហែលជាង១០០ម៉ែត្រទើបឈប់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង  ១១និង ២០ នាទីយប់ ថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២៦  ដែលស្ថិតនៅតាមបណ្ដោយផ្លូវ១៩៥៨ កែងនឹងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក FORD EVEREST  មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BW-2559ចេញពីហូបអីមួយកន្លែងខណៈកំពុងបើកឆ្លងផ្លូវ ក៍ត្រូវបានម៉ូតូហុងដាឌ្រីមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1LI-2209ជិះមកត្រង់បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរទេទ្យចំណែករថយន្តបើកចេញពីកន្លែងកើតហេតុជាង១០០ ម៉ែត្រទើបឈប់។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនអ្នកបើកបររថយន្តទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីធ្វើការសាកសួរចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ សីហា សែនសុខ


ចែករំលែក៖