ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០០:០៥នាទី លោកឧត្ដមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ស្ថិតត្រង់ចំណុចផ្លូវលេខ៤៧កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក និង លួចម៉ូតូ ព្រមទាំងដកហូតបាន ម៉ូតូចំនួន០៣គ្រឿង ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូដែលមានភិនភាគដូចខាងក្រោម :
១. HONDA SCOOPY ពណ៌ខ្មៅ
ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-3120
លេខម៉ាសុីន: JKO4E-1363122
លេខតួ: MLHJK-0419R5363122
២. HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥
ពាក់ស្លាកលេខ កំពង់ស្ពឺ 1Z-6053
លេខម៉ាសុីន: ND125NE-0213028
លេខតួ: ND125N-0213028
៣. HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤
ពាក់ស្លាកលេខ ព្រៃវែង 1Y-8283
លេខម៉ាសុីន: ND125NE-0106607
លេខតួ: ND125N-0106607
អាចអញ្ជើញមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីស្នើរសុំដោយភ្ជាប់មកជាមួយនូវឯកសារដើមរបស់ម៉ូតូខាងលើបាន។
ទំនាក់ទំនងមកលោក ឧត្ដមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋអនុប្រធាននាយកដ្ឋានលេខទូរស័ព្ទ : 011 949 797-លេខ ប្រចាំការរបស់អង្គភាព :095350092៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច