ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ជិះម៉ូតូឆក់ខ្សែកមាស ពីនារីម្នាក់បានសម្រេចត្រូវនារីរងគ្រោះជិះម៉ូតូដេញបុកដួល ឃាត់ខ្លួនឱ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មឆក់ខ្សែ ក មាស១ខ្សែទម្ងន់៥ជី ពីនារីម្នាក់បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួនត្រូវនារីរងគ្រោះជិះម៉ូតូដេញតាមពីក្រោយបុកបណ្តាលអោយដួលស្រែកឆោ ឡោរថាចោរៗត្រូវបានប្រជាពលរដ្ឋជួយចាប់ឃាត់ខ្លួនប្រគល់ឱកយសមត្ថកិច្ចយកទៅសសួរនាំ។

ហេតុការណ៍នោះបង្កឱកយភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៨ និង ១៥ នាទីយប់ថ្ងៃទី ២០ ខែមិថុនាឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវបេតុងក្នុងបុរីសែនមនោរម្យ ក្នុងភូមិកន្ទោកខាងជើង ខណ្ឌកំបូល រាជធានីភ្នំពេញ។

នារីជនរងគ្រោះ ឈ្មោះ ពៅ ក្មូយ ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌកំបូលជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៣ពណ៍ខ្មៅពាក់ស្លាកលេខកំពត1H.0270។ ខ្សែកមាសដែលជនសង្ស័យធ្វើសកម្មភាពឆក់នោះ មានទម្ងន់៥ជីត្រូវបានជនរងគ្រោះយកបានវិញ។

ជនសង្ស័យឈ្មោះ សាល ភេទប្រុស អាយុ ២០ ឆ្នាំ មាន មុខរបរនិងស្នាក់នៅមិនពិតប្រាកដជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីសេ១២៥ស៊េរីឆ្នាំ២០២៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1MI-1905។

បើតាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៣ ម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង។ពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានជន សង្ស័យជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីសេ១២៥ស៊េរីឆ្នាំ២០២៦ មកតាមក្រោយបានធ្វើសកម្មភាពឆក់ខ្សែកពីនារីរងគ្រោះបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនប៉ុន្តែនារីរងគ្រោះ ស្មារតីរឹងមាំបានជិះម៉ូតូដេញតាមពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូជនសង្ស័យពីក្រោយបណ្តាលឱ្យដួល ស្រែកឆោឡោថាចោរៗត្តូវបានប្រជាពលរដ្ឋជួយដេញចាប់បាននិងដកហូតបានខ្សែកមាសវិញនិងប្រគល់ជនសង្ស័យឱ្យសមត្ថកិច្ច។

ក្រោយកើតហេតុជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះ អាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌកំបូលរងចាំកសាងឯកសារបញ្ជូនទឿសាលាកំបូងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕


ចែករំលែក៖