ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបមេឈ្មួញជួញដូរគ្រឿងញៀនស្រុកស្រែ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វេរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងទទួលផែនយុត្តិធម៌នៃអធិការដ្ឋានគរបាលស្រុកក្រគរ ចុះសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយសនិងឈើតុំ បង្រ្កាបមេឈ្មួញជួញដូរស្រុកស្រែដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនបានចំនួន ២នាក់ក្នុងចំណោមបក្ខពួកចំនួន ៤នាក់រួមទាំងវត្ថុតាងផងដែរ ។

ប្រតិបត្តិការនេះអនុវត្តន៍ឡើងពេញមួយព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅភូមិត្រពាំងស្នួល ឃុំស្វាយសនិងភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះអនុវត្តន៍ការងារនេះ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងធ្វើការបង្រ្កាបមុខសញ្ញាប្រើប្រាស់ផងនិងជាឈ្មួញជួញដូរនៅស្រុកស្រែផងដោយខុសច្បាប់នូវសារធាតុញៀនចំនួន២នាក់ ក្នុងចំណោមបក្ខពួកគេចំនួន៤នាក់រួមទាំងវត្ថុតាងផងដែរ។ ប្រភពខាងលើបន្តថាមុខសញ្ញាត្រូវបានកំលាំងឃាត់ខ្លួន ទី១-ឈ្មោះ ខន ធី ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំខាងលើ(ត្រពាំងស្នួល-ស្វាយស)ជាកន្លែងឃាត់ខ្លួន ហើយការឃាត់ខ្លួននេះតាមបញ្ជា(ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត) និងឈានដល់ការឆែកឆេលំនៅដ្ឋានជនសង្ស័យផងដែរ ក្នុងនោះកំលាំងរុករកឃើញនូវវត្ថុតាងរួមមាន(ដាវសាម៉ូរ៉ៃចំនួន០២)និងទី២-ឈ្មោះ ឈន សុខា ហៅឆែង ភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំខាងលើ(ចាមថ្មី-ឈើតុំ) ក៍ឈានដល់ការឆែកឆេលំនៅដ្ឋានដែរ ដោយកំលាំងរុករកឃើញនូវវត្ថុតាងរួមមាន(ម្សៅក្រាមពណ៏សថ្លាចំនួន០៥កញ្ចប់តូច,ឧបករណ៏សម្រាប់ប្រើប្រាស់គ្រឿងញៀនដូចជាដប,ក្រដាស់អាលុយមីញ៉ូម,ដែកកេះនិងដាវសាម៉ូរ៉ៃចំនួន០២ទៀតផងដែរ) ចំណែកឈ្មោះ ភី សុភ័ក្រ ភេទប្រុស អាយុ ២១ឆ្នាំ និងឈ្មោះ ថន ចាន់ណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ (បានរត់គេចខ្លួន)។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះមុខសញ្ញាទាំង០២នាក់ដែលបានរត់គេចខ្លួនកំលាំងកំពុងតាមប្រម៉ាញ់យ៉ាងប្រផាប់ប្រភីង ដោយឡែកជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងឃាត់ខ្លួនរួមទាំងវត្ថុតាង កំពុងបំពេញសំណំបែបបទតាមនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលចាត់ការបន្ត ៕ ប៉ឹម ពិន

as-6 as as-1 as-2 as-3 as-4 as-5


ចែករំលែក៖