ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិញ៉ូវសេឡែនម្នាក់ប្រើប្រាស់គ្រឿងញៀន​ ក្នុងសណ្ឋាគារអង្គរអន្តរជាតិបណ្ដាលឲ្យស្លាប់

ចែករំលែក៖

ភ្នំពេញ៖ សណ្ឋាគារយីហោអង្គរអន្តរជាតិ បើកដៃឲ្យភ្ញៀវបរទេសប្រើប្រាស់គ្រឿងញៀនរហូតដល់គាំងបេះដូងស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារយីហោអង្គរអន្តរជាតិ ទីតាំងផ្ទះលេខ៥០អឺ០ ជាន់ទី៣ បន្ទប់លេខ៣១៩ ផ្លូវលេខ១៤៨ ភូមិទី៧ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។

សពជនរងគ្រោះឈ្មោះ ADAMS CHRISTOPHER JAMES ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិញ៉ូសេឡែន កាន់លិខិតឆ្លងដែនលេខLL១៧៥៧៣៩ មុខរបរទេសចរាចរណ៍ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីឈ្មោះហួត ស៊ីដាស៊ី ភេទស្រី អាយុ៤៤ឆ្នាំ ជាបុគ្គលិកបោសសំអាតបន្ទប់ បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជាសព បានមកជួលសណ្ឋាគារស្នាក់នៅកាលពីថ្ងៃទី២០ ខែតុលា លុះដល់ថ្ងៃកើតហេតុទី២៤ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១១និង៣០នាទីព្រឹកនេះ គាត់បានឡើងទៅគោះទ្វារបន្ទប់ជនរងគ្រោះដើម្បីបោសសំអាត តែមិនលឺជនរងគ្រោះឆ្លើយតប ក៏ចុះទៅក្រោមវិញរហូតដល់វេលាម៉ោង១៦និង៣០នាទីរសៀល ក៏គាត់ឡើងទៅគោះទ្វាជនរងគ្រោះម្តងទៀតនៅតែមិនឆ្លើយតប រួចក៏យកកូនសោរមកចាក់បើកទ្វារមើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ ។ បន្ទាប់មកក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យផងដែរ ។

ដោយឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា បុរសរងគ្រោះពិតជាស្លាប់ដោយសារការប្រើប្រាស់សារធាតុញៀនប្រភេទម៉ក់ហ្វី និងមេតំហ្វីតាមីន ហួសកំរិតទើបបណ្ដាលឲ្យគាំងបេះដូងស្លាប់តែម្តង ៕ ស ដារ៉ា

image2 image1


ចែករំលែក៖